១.ស្ថានភាពភូមិសាស្រ្ត និងប្រជាសាស្រ្ត
ខេត្តព្រះវិហារមានផ្ទៃដីសរុប ១៣.៨២១,៧៦ គីឡូម៉ែត្រក្រឡា ដែលមានចម្ងាយផ្លូវប្រវែង ២៩៨ គ.ម ពីរាជធានីភ្នំពេញមកទីរួមខេត្តព្រះវិហារ កាត់តាមផ្លូវជាតិលេខ៦ និងលេខ៦២ មានព្រំប្រទល់ភាគខាងជើងជាប់នឹងប្រទេសថៃប្រវែង ១២១ គ.ម នឹងជាប់ប្រទេសឡាវប្រវែង ១៤១ គ.ម ដែលមានលក្ខណៈជាជួរភ្នំ ព្រៃ និងទន្លេ ខាងត្បូងទល់នឹងខេត្តកំពង់ធំ ខាងកើតទល់នឹងខេត្តស្ទឹងត្រែង នឹងខាងលិចទល់នឹងខេត្តសៀមរាប និងខេត្តឧត្តរមានជ័យ។ខេត្តចែកជា ៧ស្រុក ១ក្រុង ៤៩ឃុំ ២សង្កាត់ និង ២៣២ភូមិ ។
ប្រជាពលរដ្ឋសរុបទូទំាងខេត្តមានចំនួន ៥៧.០៧១ គ្រួសារ ស្មើនឹងចំនួនមនុស្ស ២៣៥.០៧៨ នាក់/
ស្រី១១៩.៩០៨ នាក់ ដង់ស៊ីតេប្រជាពលរដ្ឋប្រមាណ ១៧នាក់ ក្នុង១គីឡូម៉ែត្តក្រឡា (ស្ថិតិប្រជាពលរដ្ឋឆមាសទី១ឆ្នំា២០១៨ ) ។
២.តួនាទីនិងភារកិច្ចមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ខេត្តព្រះវិហារ
មន្ទីរកសិកម្មរាជធានី ខេត្ត ជាអង្គភាពថ្នាក់មូលដ្ឋានរបស់ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ មាន បេសកកម្មដឹកនាំ គ្រប់គ្រង និងធ្វើសកម្មភាពវិស័យកសិកម្មនៅក្នុងក្របខ័ណ្ឌរដ្ឋបាលរាជធានី ខេត្ត របស់ខ្លួន
៣.មន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ខេត្តព្រះវិហារ មានខណ្ឌ ការិយាល័យជំនាញចំណុះឱ្យមន្ទីរ និងកសិកម្មស្រុកក្រុង ដូចខាងក្រោម៖
១.ការិយាល័យរដ្ឋបាល បុគ្គលិក
២.ការិល័យផែនការ គណនេយ្យ
៣.ការិយាល័យនីតិកម្មកកសិកម្ម
៤.ការិយាល័យផលិតកម្មនិងបសុព្យាបាល
៥.ការិយាល័យក្សេត្រសាស្ត្រនិងផលិតភាពកសិកម្ម
៦.ការិយាល័យផ្សព្វផ្សាយកសិកម្ម
៧.ការិយាល័យគ្រឿងយន្តកសិកម្ម
៨.ការិយាល័យអភិវឌ្ឍន៍សហគមន៍កសិកម្ម
៩.ការិយាល័យកសិឧស្សាហកម្ម
១០.ការិយាល័យកៅស៊ូ ។
១១.ខណ្ឌរដ្ឋបាលព្រៃឈើព្រះវិហារ
១២.ខណ្ឌរដ្ឋបាលជលផលព្រះវិហារ
១៣.ការិយាល័យកសិកម្មក្រុងព្រះវិហារ
១៤.ការិយាល័យកសិកម្មស្រុកត្បែងមានជ័យ
១៥.ការិយាល័យកសិកម្មស្រុកគូលែន
១៦.ការិយាល័យកសិកម្មស្រុកជាំក្សាន្ត
១៧.ការិយាល័យកសិកម្មស្រុកឆែប
១៨.ការិយាល័យកសិកម្មស្រុកជ័យសែន
១៩.ការិយាល័យកសិកម្មស្រុករវៀង
២០.ការិយាល័យកសិកម្មស្រុកសង្គមថ្មី
រចនាសម្ព័ន្ធមន្ទីរ