ខេត្តព្រះវិហារៈ ក្នុងទិសដៅជម្រុញផលិតកម្មបន្លែក្នុងខេត្តព្រះវិហារ នៅរសៀលថ្ងៃទី 22/11/2017 នៅការិយាល័យកសិកម្មស្រុករវៀង ខេត្តព្រះវិហារ មានរៀបចំពិធីប្រគល់ពូជបន្លែ សំភារៈកសិកម្មសម្រាប់បម្រើឲ្យការដាំដុះបន្លែ និងចិញ្ចឹមសត្វ ស្របតាមបច្ចេកទេសថ្មីដែលមានភាពធននឹងបម្រែបម្រួលអាកាសធាតុ ក្រោមអធិបតីភាពលោក ពឹង ទ្រីដា ប្រធានមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ខេត្តព្រះវិហារ។ ក្នុងពីធីខាងលើមានកសិករក្រុមផលិតចំនួន 48 គ្រួសារបានទទួលសំភារៈគាំទ្រការផលិតដាំដុះបន្លែនិងចិញ្ចឹមសត្វ។