ខេត្តព្រះវិហារៈ
ក.ការងារប្រមូលផលស្រូវរដូវវស្សា ឆ្នំា២០១៧
គិតត្រឹមថ្ងៃទី២៣ ខែ វិច្ឆិកា ឆ្នាំ ២០១៧ ការដំាដុះស្រូវវស្សាអនុវត្តបានចំនួន ៨៥.៨៣៩ ហិកតា លើផែនការ ៨៣.៧៩០ ហិកតា ក្នុងនោះផ្ទៃដីកំពុងប្រមូលផលបាន ៥៦.៤៤៤ ហិកតា ស្មើនឹង ៦៥,៧៦ភាគរយ ទទួលបានបរិមាណ ផលចំនួន ១៦៥.៥២៩ តោន និងទិន្នផលមធ្យម ២.៩៣៣ តោន/ហិកតា ។
ខ.ការងារបង្កបង្កើនផលដំណាំរួមផ្សំ ដំណាំកសិឧស្សាហកម្ម និងឈើហូបផ្លែ៖ គិតត្រឹមថ្ងៃទី០៨ ខែវិច្ឆិកា ឆ្នំា២០១៧ អនុវត្តបាន ៧៨.៤០១ ហ.ត លើផែនការ ៧៧.៥៥០ ហ.ត ស្មើនឹង ១០១.១០% ។
១.ដំណំារួមផ្សំ : អនុវត្តបាន ៣៣.២៩៥ហ.ត ស្មើនឹង១០១.៦៤% នៃផែនការ។
២.ដំណាំឧស្សាហកម្ម : អនុវត្តបាន ៣៦.១២៦ហ.ត ស្មើនឹង១០១.០៦% នៃផែនការ។
៣.ដំណាំឈើហូបផ្លែ : អនុវត្តបាន ៨.៧៦០ ហ.ត ស្មើនឹង៩៦.៨៥% នៃផែនការ។
គ.កម្រិតទឹកភ្លៀង: (គិតពីដើមរដូវវស្សាមកដល់ថ្ងៃទី២២ ខែវិច្ឆិកា ឆ្នំា២០១៧) មធ្យមសរុប១៦៥៧.៤០ ម.ម។