ខេត្តព្រះវិហារ ថ្ងៃច័ន្ទ ១រោច ខែមិគសិរ ឆ្នំារកា ព.ស ២៥៦១ ត្រូវនឹងថ្ងៃទី០៤ ខែធ្នូ គ.ស ២០១៧
ក.ការងារប្រមូលផលស្រូវរដូវវស្សា ឆ្នំា២០១៧
គិតត្រឹមថ្ងៃទី០៤ ខែ ធ្នូ ឆ្នាំ ២០១៧ ការដំាដុះស្រូវវស្សាអនុវត្តបានចំនួន ៨៥.៨៣៩ ហិកតា លើផែនការ ៨៣.៧៩០ ហិកតា ក្នុងនោះផ្ទៃដីកំពុងប្រមូលផលបាន ៧៥.០០៣ ហិកតា ស្មើនឹង ៨៧,៣៨ភាគរយ ទទួលបានបរិមាណ ផលចំនួន ២២០.១៧៨ តោន និងទិន្នផលមធ្យម ២.៩៣៦ តោន/ហិកតា ។
ខ.ការងារបង្កបង្កើនផលដំណាំរួមផ្សំ ដំណាំកសិឧស្សាហកម្ម និងឈើហូបផ្លែ៖ គិតត្រឹមថ្ងៃទី០៤ ខែធ្នូ ឆ្នំា២០១៧ អនុវត្តបាន ៨៥.៦៦៣ ហ.ត លើផែនការ ៧៧.៥៥០ ហ.ត ស្មើនឹង ១១០,៤៦% ។
១.ដំណំារួមផ្សំ : អនុវត្តបាន ៣៣.២៩៥ហ.ត ស្មើនឹង១០១,៦៤% នៃផែនការ។
២.ដំណាំឧស្សាហកម្ម : អនុវត្តបាន ៣៦.៧២៦ហ.ត ស្មើនឹង១០២,៧៤% នៃផែនការ។
៣.ដំណាំឈើហូបផ្លែ : អនុវត្តបាន ៨.៧៦៣ ហ.ត ស្មើនឹង៩៦,៨៨% នៃផែនការ។
គ.កម្រិតទឹកភ្លៀង: (គិតពីដើមរដូវវស្សាមកដល់ថ្ងៃទី០៣ ខែធ្នូ ឆ្នំា២០១៧) មធ្យមសរុប១៦៥៨,២៨ ម.ម។