មន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ខេត្តព្រះវិហារ រៀបចំវគ្គបណ្តុះបណ្តាលបើកមុខចៀដំបូងដល់ប្រជាកសិករដាំកៅស៊ូជាលក្ខណ:គ្រួសារ
ចេញ​ផ្សាយ ០៦ ធ្នូ ២០១៧
625
នៅថ្ងៃអង្គារ ២រោជ ខែមិគសិរ ឆ្នាំរកា នព្វស័ក ពុទ្ធសករាជ ២៥៦១ ត្រូវនឹងថ្ងៃទី០៥ ខែធ្នូ ឆ្នាំ២០១៧ ការិយាល័យកៅស៊ូ នៃមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ខេត្តព្រះវិហារ សហការជាមួយនាយកដ្ឋានអភិវឌ្ឍន៏កៅស៊ូ នៃអគ្គនាកដ្ឋានកៅស៊ូ បានរៀបចំវគ្គបណ្តុះបណ្តាលមួយស្តីពី ការបើកមុខចៀរដំបូង និងបច្ចេកទេសចៀរជ័រកៅស៊ូ ដែលប្រព្រឹត្តទៅនៅភូមិក្បាលខ្លា ឃុំភ្នំត្បែងមួយ ស្រុកសង្គមថ្មី ខេត្តព្រះវិហារ ក្នុងវគ្គបណ្តុះបណ្តាលនេះដែរមានការអញ្ជើញចូលរួមពីលោក ពឹង ទ្រីដា ប្រធានមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ខេត្តព្រះវិហារ លោក ផេង មុត្ថាវី ប្រធាននាយកដ្ឋានអភិវឌ្ឍន៏កៅស៊ូ មន្រ្តីជំនាញរបស់នាយកដ្ឋាន,មន្រ្តីការិយាល័យកសិកម្មស្រុកសង្គមថ្មី ។ នៅក្នុងវគ្គនេះគ្រូសម្របសម្រួលបានបង្ហាញ ពីការបើកមុខចៀរដំបូង និងការថែទាំកៅស៊ូដោយបានអនុវត្តជាក់ស្តែង និងមានការសាកសួរពីក្រុមសិក្ខាកាមជាច្រើនពិសេសបញ្ហាជម្ងឺលើដំណាំកៅស៊ូ ហើយមានការឆ្លើយបកស្រាយពីគ្រូសម្របសម្រួលផងដែរ វគ្គនេះមានសិក្ខាកាមចូលរួមសរុបចំនួន៣៣នាក់,ស្រី១១នាក់ ។ពេលបញ្ចប់វគ្គសិក្ខាកាមទទួលបានចំណេះដឹងថ្មីៗបន្ថែមទៀត ពិសេសពន្លៀកសម្រាប់ចៀរជ័រ,ទង់ជ័យសម្រាប់បើកមុខចៀរ,ម៉ែត្រឈើម្នាក់មួយ និងសម្ភារៈត្រងទឹកជ័រម្នាក់មួយឈុតដែរ។ បន្ទាប់មកលោកប្រធានមន្ទីរបានចុះពិនិត្យទីតាំងសិប្បកម្មកែច្នៃជ័រកៅស៊ូជាលក្ខណៈគ្រួសាររបស់ឈ្មោះ ម៉ៅ ម៉ានិតដែលកំពុងដំណើការដើម្បីរកបញ្ហាដែលជួបប្រទះកន្លងមកផងដែរ ។
ចំនួនអ្នកចូលទស្សនា
Flag Counter