នៅថ្ងៃសុក្រ ១២រោច ខែមិគសិរ ឆ្នាំរកា នព្វស័ក ព.ស ២៥៦១ ត្រូវនឹងថ្ងៃទី១៥ ខែធ្នូ គ.ស ២០១៧ ទីប្រឹក្សាគ្រប់គ្រងកម្មវិធី មន្រ្តីទទួលបន្ទុករដ្ឋបាល និងមន្រ្តីទទួលបន្ទុកផ្នែកតាមដាននិងវាយតម្លៃ របស់កម្មវិធីASPIRE នៃមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ខេត្តព្រះវិហារ បានចុះពង្រឹងសមត្ថភាពមន្រ្តីកសិកម្មស្រុក និងភ្នាក់ងារផ្សព្វផ្សាយកសិកម្មឃុំលើការវិភាគរកកំណើនប្រាក់ចំណេញរបស់កសិករ ពិនិត្យលើការកត់ត្រាសៀវភៅសាលាស្រែ និងប្រឹក្សាយោបល់ដលើកសិករ របស់កម្មវិធីផ្សព្វ ផ្សាយ បច្ចេកទេសកសិកម្មថ្មីដែលធន់នឹងការប្រែប្រួលអាកាសធាតុ ASPIREនៅក្នុស្រុកឆែប,ជ័យសែន និងស្រុករវៀង ខេត្តព្រះវិហារ។ក្នុងនោះដែរក្រុមការងារបានពិភាក្សាឯកភាពគ្នាលើសកម្មភាព និងសំណូមពរមួយចំនួនដែលអាចដោះស្រាយបាននៅមូលដ្ឋានជាក់ស្តែងផងដែរ ។