ខេត្តព្រះវិហារ៖
ក.ការងារប្រមូលផលស្រូវរដូវវស្សា ឆ្នំា២០១៧
គិតត្រឹមថ្ងៃទី២៥ ខែធ្នូ ឆ្នាំ២០១៧ ការដំាដុះស្រូវវស្សាអនុវត្តបានចំនួន៨៥.៨៣៩ ហិកតា លើផែនការ ៨៣.៧៩០ ហិកតា ក្នុងនោះផ្ទៃដីកំពុងប្រមូលផលបាន៨៥.៨៣៩ ហិកតា ស្មើនឹង ១០០,០០ភាគរយ ទទួលបានបរិមាណផលចំនួន ២៥២.០១៨ តោន និងទិន្នផលមធ្យម ២.៩៣៦ តោន/ហិកតា ។
ខ.ការងារបង្កបង្កើនផលដំណាំរួមផ្សំ ដំណាំកសិឧស្សាហកម្ម និងឈើហូបផ្លែ៖ គិតត្រឹមថ្ងៃទី២៥ ខែធ្នូ ឆ្នំា២០១៧ អនុវត្តបាន ៨២.៥១០ ហ.ត លើផែនការ ៧៧.៥៥០ ហ.ត ស្មើនឹង ១០៦,៤០% ។
១.ដំណំារួមផ្សំ : អនុវត្តបាន ៣៣.២៩៧ហ.ត ស្មើនឹង១០១,៦៤% នៃផែនការ។
២.ដំណាំឧស្សាហកម្ម : អនុវត្តបាន ៣៦.៧២៩ហ.ត ស្មើនឹង១០២,៧៥% នៃផែនការ។
៣.ដំណាំឈើហូបផ្លែ : អនុវត្តបាន ៨.៧៧៣ហ.ត ស្មើនឹង៩៦,៩៩% នៃផែនការ។
គ.កម្រិតទឹកភ្លៀង: (គិតពីដើមរដូវវស្សាមកដល់ថ្ងៃទី២៥ ខែធ្នូ ឆ្នំា២០១៧) មធ្យមសរុប១៦៥៨,២៨ ម.ម។