ចាប់តាំងពីពាក់កណ្ដាល ខែមិនា ឆ្នាំ២០១៨ ទូទាំងខេត្តព្រះវិហារ មានភ្លៀងធ្លាក់បន្តបន្ទាប់ដែល បានធ្វើអោយប្រជា កសិករទូទាំងខេត្តចាប់ផ្តើមរៀបចំការងារ ធ្វើស្រែចំការនៅដើមរដូវ វស្សានេះ។
ក-ការងារបង្កបង្កើនផលស្រូវរដូវវស្សា ឆ្នាំ២០១៨
គិតមកត្រឹមថ្ងៃទី២១ ខែឧសភា ឆ្នាំ២០១៨ ការងារបង្កបង្កើនផលស្រូវរដូវវស្សា នៅទូទាំងខេត្តព្រះវិហារ បានអនុវត្តន៍ ការភ្ជួររាស់សរុបចំនួន ២៤.១៧៥ហិកតា ផ្ទៃដី ស្ទូង ព្រោះ និងបុកដាំ បានចំនួន ១៣.១៩៦ហិកតា លើផែនការ ៨៨.០០០ហិកតា ស្មើនឹង១៥,០០ ភាគរយ ។
ខ-ការងារបង្កបង្កើនផលដំណាំរួមផ្សំ និងដំណាំកសិឧស្សាហកម្ម
ការងារបង្កបង្កើនផលដំណាំរួមផ្សំ និងដំណាំកសិឧស្សាហកម្ម គិតមកត្រឹមថ្ងៃទី២១ ខែឧសភា ឆ្នាំ២០១៨ អនុវត្តបាន៖
-ពោត ដំឡូងឈើ ដំឡូងជ្វា បន្លែគ្រប់មុខ សណ្តែកបាយ អនុវត្តបាន ៩.៨៤៧ហិកតា ស្មើនឹង ២៥,២៤ភាគរយ។
-សណ្តែកដី សណ្តែកសៀង សណ្តែកផ្កាយ ស្វាយចន្នី ម្រេច ល្ង អនុវត្តបាន ៣.៧៦៣ហិកតា ស្មើនឹង ៩,៦៩ភាគរយ។
-អំពៅ ម្នាស់ ល្ពៅ ឱឡឹក ថ្នាំជក់ អនុវត្តបាន ៨៣២ហិកតា ស្មើនឹង ៩១ភាគរយ។
គ-កម្រិតទឹកភ្លៀង
បរិមាណទឹកភ្លៀងដែលបានធ្លាក់ ចាប់តាំងពីដើមរដូវដល់ថ្ងៃទី២១ ខែឧសភា ឆ្នាំ២០១៨ ទូទាំងខេត្តព្រះវិហារ មានភ្លៀង ធ្លាក់ជាមធ្យមសរុប២៥៦,២៥ម.ម។
ចាប់តាំងពីពាក់កណ្ដាល ខែមិនា ឆ្នាំ២០១៨ ទូទាំងខេត្តព្រះវិហារ មានភ្លៀងធ្លាក់បន្តបន្ទាប់ដែល បានធ្វើអោយប្រជា កសិករទូទាំងខេត្តចាប់ផ្តើមរៀបចំការងារ ធ្វើស្រែចំការនៅដើមរដូវ វស្សានេះ។