ខេត្តសៀមរាប
*****************
#ថ្ងៃអង្គារ ៣កើត ដល់ ថ្ងៃព្រហស្បតិ៍ ៥កើត ខែស្រាពណ៌ ឆ្នាំច សំរឹទ្ធិវស័ក ព.ស.២៥៦២ ត្រូវនឹងថ្ងៃទី១៤ ដល់ ១៦ ខែសីហា ឆ្នាំ២០១៨ មន្រ្តី នៃមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និង នេសាទ ខេត្តព្រះវិហារ ចំនួន៣រូប បានចូលរួមសិក្ខាសាលាបណ្តុះបណ្តាលស្តីពី បច្ចេកវិទ្យាព័ត៌មានក្នុងវិស័យកសិកម្ម ក្រោមអធិបតីភាព លោក មឿង សុនិត្យា អនុប្រធានមជ្ឍមណ្ឌលព័ត៌មាន និងឯកសារកសិកម្ម នៅសណ្ឋាគារខេមរាអង្គរ ខេត្តសៀមរាប ដោយមានការចូលរួមពី មន្ត្រីមកពីមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្តចំនួន០៧ មានដូចជា ព្រះវិហារ ពោធិ៍សាត់ បាត់ដំបង ប៉ៃលិន បន្ទាយមានជ័យ ឧត្តរមានជ័យ និងកំពង់ធំ សរុបអ្នកចូលរួមចំនួន ២៧នាក់ ស្រី ០៥នាក់។
#សិក្ខាសាលានេះមានគោលបំណងសំខាន់គឺ ដើម្បីពង្រឹងសមត្ថភាពមន្ត្រីថ្នាក់ខេត្តក្នុងការអនុវត្តការងារឱ្យកាន់តែមានប្រសិទ្ធភាព តាមរយៈការពង្រឹងចំណេះដឹងទាក់ទងនឹងការប្រើប្រាស់ឧបករណ៍បច្ចេកវិទ្យាព័ត៌មានវិទ្យាក្នុងវិស័យកសិកម្ម រួមជាមួយការណែនាំអំពីការប្រើប្រាស់ និងបច្ចុប្បន្នភាពគេហទំព័ររបស់មន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ដែលនឹងរួមចំណែកដល់ការផ្សព្វផ្សាយព័ត៌មានកសិកម្ម និងឯកសារកសិកម្មឱ្យកាន់តែទូលំទូលាយ
#រៀបចំដោយ: មជ្ឈមណ្ឌលព័ត៌មាន និងឯកសារកសិកម្ម។