ថ្ងៃសុក្រ៦កើត ខែស្រាពណ៍ ឆ្នាំចសំរឹទិ្ធស័កព.ស២៥៦២ ត្រូវនិងថ្ងៃទី១៧ខែសីហាឆ្នាំ២០១៨ មន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្តព្រះវិហារ បានរៀបចំសិក្ខាសាលាស្តីពីសារាចរណែនាំនៃការរៀបចំផែនការយុទ្ធសាស្រ្តថវិកាឆ្នាំ២០១៩ដល់ឆ្នាំ២០២១ ដោយមានចំនុចធំៗដូចជា៖ ១-ក្របខ័ណ្ឌគោយនយោបាយម៉ាក្រូសេដ្ឋកិច្ច និងហិរញ្ញវត្តុសាធារណ: ។ ១.១ ក្របខ័ណ្ឌគោលនយោបាយម៉ាក្រូសេដ្ឋកិច្ច ដោយមានសូចនាករសំខានៗចំនួន៦៖ -កំណើនសេដ្ឋកិច្ច ៧,០%. -អត្រាអតិផរណា ៣,១%. -អត្រាប្តូរប្រាក់(រៀល/ដុណ្លរ). -ឱនភាពគណនីចរន្ត -ទុនបម្រុងអន្តរជាតិ -ទុនបម្រុងអន្តរជាតិ(ចំនួនខែនៃការនាំចូល) ១.២ក្របខ័ណគោលនយោបាយហិរញ្ញវត្ថុសាធារណ: -វិធានការផ្នែកចំណូល -វិធានការផ្នែកចំណាយ ២.រចនាសម្ព័ន្ធនិងគោលការណ៍នៃការរៀបចំផ.យ.ថឆ្នាំ២០១៩ដល់២០២១ -រំលេចអំពីបេសកកម្ម និងភារកិច្ចចម្បងៗសម្រាប់ឆ្នាំ២០១៩ដល់ឆ្នាំ២០២១ ក្នុងក្របខ័ណ្ឌនៃតួនាទី និងភារកិច្ចរបស់មន្ទីរ. -បរិយាយពីលទ្ធផលសម្រេចបានក្នុងឆ្នាំ២០១៧ ធៀបសូចនាករដែលបានកំណត់ -បញ្ហាប្រឈមដែលត្រូវយកចិត្តទុកដាក់ក្នុងឆ្នាំ២០១៨ និងឆ្នាំខាងមុខ -រកវិធានការសម្រាប់រួមចំណែកសម្រេចគោលបំណងគោលនយោបាយរបស់ក្រសួង។ដោយមានការគ្រាទ្រពីកម្មវិធីASPIRE