សហគមន៍០២បន្ថែមទៀតបានចុះលើការផលិត-ផ្គត់ផ្គង់ស្រូវសរីរាង្គសម្រាប់ឆ្នាំ២០១៨ជាមួយក្រុមហ៊ុនស៊ីកណេកឈរ័(Signature of ASIA) ក្រោមកិច្ចសម្របសម្រួលពីមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ខេត្តព្រះវិហារ
ចេញ​ផ្សាយ ០៦ កញ្ញា ២០១៨
660

ខេត្តព្រះវិហារ ៖ ថ្ងៃអង្គារទី៩រោច ខែស្រាពណ៏ ឆ្នាំចរ សំរិទ្ធិសក័ ពស ២០៥៦២ ត្រូវនឹងថ្ងៃទី ៤ ខែកញ្ញាឆ្នាំ២០១៨ នៅសាលប្រជុំតូចមន្ទីរកសិកម្មរុក្ខាប្រមាញ់និងនេសាទខេត្ត ព្រះវិហារ បានរៀបចំសម្របសម្រួលឲ្យមានកម្មវិធីចុះកិច្ចសន្យារវាងក្រ្មហ៊ុនស៊ីកណេកឈរ័(Signature of ASIA)ជាមួយសហគមន៍អភិវឌ្ឍន៍ឆែបពីរសាមគ្គីរុងរឿងនិងសហគមន៍កសិកម្មសាមគ្គីសែនមនោរម្យលើការផលិត-ផ្គត់ផ្គង់ស្រូវសរីរាង្គសម្រាប់ឆ្នាំ២០១៨ ក្រោមអធិបតីភាពលោក ស្រ៊ុន បូរិន្ទ អនុប្រធានមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ខេត្តព្រះវិហារ។ ក្នុងឆ្នាំ 2018 នេះមានសហគមន៌កសិកម្មចំនួន 34 ចុះកិច្ចសន្យាផលិត+ផ្គត់ផ្គង់ស្រូវសរីរាង្គ និង សហគមន៌កសិកម្ម ចំនួន 8 បានចុះច្ចសន្យាផលិត+ផ្គត់ផ្គង់ដំឡូងមី។

ចំនួនអ្នកចូលទស្សនា
Flag Counter