ស្រុកជាំក្សាន្ត ខេត្តព្រះវិហារ៖ ថ្ងៃព្រហស្បតិ៍ ១១ រោច ខែស្រាពណ៌ ឆ្នាំច សំរឹទ្ធិស័ក ពុទ្ធសករាជ ២៥៦២ ត្រូវនឹងថ្ងៃទី៦ ខែកញ្ញា ឆ្នាំ២០១៨ នៅស្រុកជាំក្សាន្តបានរៀបចំកម្មវិធីសម្រាប់ការពិភាក្សារវាងក្រុមផលិត និងអ្នកប្រមូលទិញ ដោយមានការអញ្ជើញចូលរួមពីលោក ជា គឹមសេង លោកអនុប្រធានមន្ទីរ មន្រ្តីជំនាញមន្ទីរ លោកទីប្រឹក្សា មន្រ្តីកសិកម្មស្រុក អ្នកប្រមូលទិញ និងកសិករសរុបទាំងអស់ចំនួន៤៩នាក់, ស្រី៣៥នាក់។ ក្នុងនោះដែរក្រុមការងារបានចែកចែកក្រុមដើម្បីពិភាក្សារកដំណោះស្រាយលើបញ្ហានៃការផលិត(មាន់ និងបន្លែ) ការនាំចេញដើម្បីលក់បន្តរបស់អាជីវករផងដែរ ។