ការិយាល័យកសិកម្មស្រុកជ័យសែនរៀបចំកម្មវិធីសម្រាប់ការពិភាក្សារវាងក្រុមផលិត​ និងអ្នកប្រមូលទិញ
ចេញ​ផ្សាយ ០៧ កញ្ញា ២០១៨
401

ស្រុកជ័យសែន ខេត្តព្រះវិហារ៖ថ្ងៃសុក្រ ១២រោច ខែស្រាពណ៌ ឆ្នាំច សំរឹទ្ធិស័ក ពុទ្ធសករាជ ២៥៦២ ត្រូវនឹងថ្ងៃទី៧ ខែកញ្ញា ឆ្នាំ២០១៨ ដោយមានការគាំទ្រថវិការពី IFAD/ASPIRE តាមរយ:មន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ខេត្តព្រះវិហារនៅសាលាស្រុកជ័យសែន បានរៀបចំកម្មវិធីសម្រាប់ការពិភាក្សារវាងក្រុមផលិត​ និងអ្នកប្រមូលទិញ ដោយមានការអញ្ជើញចូលរួមពីលោកស្រី សេង ភួងណារី អភិបាលរងស្រុកជ័យសែន លោក ម៉ប់ ប្រុង ទីប្រឹក្សាគ្រប់គ្រងទីផ្សារ លោក លេក ស៊ីណាន ប្រធានការិយាល័យកសិកម្មស្រុកជ័យសែន មន្រ្តីជំនាញមន្ទីរ មន្រ្តីកសិកម្មស្រុក អ្នកប្រមូលទិញ និងកសិករសរុបទាំងអស់ចំនួន៥៣នាក់, ស្រី៣៤នាក់។ ក្នុងនោះដែរក្រុមការងារបានចែកចែកក្រុមដើម្បីពិភាក្សារកដំណោះស្រាយលើបញ្ហានៃការផលិត(មាន់ និងបន្លែ) ការនាំចេញដើម្បីលក់បន្តរបស់អាជីវករផងដែរ ។

ចំនួនអ្នកចូលទស្សនា
Flag Counter