ស្រុកឆែប ខេត្តព្រះវិហារ៖ថ្ងៃចន្ទ ១កើត ខែភទ្របទ ឆ្នាំច សំរឹទ្ធិស័ក ព.ស ២៥៦២ ត្រូវនឹងថ្ងៃទី១០ ខែកញ្ញា ឆ្នាំ២០១៨
ក្រុមការងារនៃកម្មវិធី ASPIRE នៃមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ខេត្តព្រះវិហារ បានសហការជាមួយមន្រ្តីការិយាល័យកសិកម្មស្រុកឆែប ចូលរួមសម្របសម្រួលវេទិការពិភាក្សារវាងក្រុមអ្នកផលិត អ្នកប្រមូលទិញ និងអ្នកផ្គត់ផ្គង់ធាតុចូល ក្រោមអធិបតីភាព លោក ចាន់ លី អភិបាលរងស្រុកឆែប ដែលមានគោលបំណងផ្សារភ្ជាប់កសិករក្រុមផលិត ជាមួយទីផ្សារ អ្នកប្រមូលទិញ និងអ្នកផ្គត់ផ្គង់ធាតុចូលកសិកម្ម ។ គាំទ្រថវិកាថដោយកម្មវិធីផ្សព្វផ្សាយបច្ចេកទេសកសិកម្មថ្មីដែលធន់ទៅនឹងការប្រែប្រួលអាកាសធាតុ(ASPIRE) ដែលមានអ្នកចូលរួម ៥០នាក់ ស្រី ១៣នាក់។