មន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ខេត្តព្រះវិហារ​ បានទទួលក្រុមបេសកកម្ម របស់លេខាធិការដ្ឋានរបស់កម្មវិធីASPIRE
ចេញ​ផ្សាយ ២០ កញ្ញា ២០១៨
361
នៅព្រឹកថ្ងៃព្រហស្បតិ៍ ១១ កើត ខែភទ្របទ ឆ្នាំច សំរឹទ្ធិស័ក ពុទ្ធសករាជ ២៥៦២ ត្រូវនឹងថ្ងៃទី២០ ខែកញ្ញា ឆ្នាំ២០១៨ មន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ខេត្តព្រះវិហារ​ បានទទួលក្រុមបេសកកម្ម របស់លេខាធិការដ្ឋានរបស់កម្មវិធីASPIREនៃក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ដែលដឹកនាំដោយលោក មាស ពិសិដ្ឋ នាយកកម្មវិធីASPIRE និងក្រុមការងារហិរញ្ញវត្ថុរបស់កម្មវិធី​ លោក ពឹង ទ្រីដា​ ប្រធានមន្ទីរកសិកម្មរុក្ខាប្រមាញ់ និងនេសាទ​ខេត្តព្រះវិហារ ប្រធាន-អនុប្រធានការិយាល័យ និងមន្រ្តីការិយាល័យក្រោមឱវាទមន្ទីរដើម្បីពិនិត្យឡើងវិញលើការងារហិរញ្ញវត្ថុរបស់មន្ទីរ និងការងារនៅមូលដ្ឋានដែលបានដំណើការកន្លងមក និងទទួលអនុសាសន៍ថ្មីៗពីក្រុមបេសកកម្មដើម្បីអនុវត្តបន្ត ។ សមាសភាពចូលរួមសរុបចំនួន២០ នាក់,ស្រី០៤នាក់ ។
ចំនួនអ្នកចូលទស្សនា
Flag Counter