បានរៀបចំវគ្គបណ្តុះបណ្តាលមួយស្តីពី ការរំលឹកលើប្រព័ន្ធMIS និងពិនិត្យឡើងវិញការបញ្ចូលទិន្នន័យកសិករទទួលផល ដល់មន្រ្តីទទួលបន្ទុកថ្នាក់ស្រុក និងភ្នាក់ងារផ្សព្វផ្សាយកសិកម្មឃុំ(CEWs)
ចេញ​ផ្សាយ ២៧ កញ្ញា ២០១៨
261

ថ្ងៃព្រហស្បតិ៍ ៣រោច ខែភទ្របទ ឆ្នាំច សំរឹទ្ធិស័ក ពុទ្ធសករាជ ២៥៦២ ត្រូវនឹងថ្ងៃទី២៧ ខែកញ្ញា ឆ្នាំ២០១៨ នៅមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ខេត្តព្រះវិហារ បានរៀបចំវគ្គបណ្តុះបណ្តាលមួយស្តីពី ការរំលឹកលើប្រព័ន្ធMIS និងពិនិត្យឡើងវិញការបញ្ចូលទិន្នន័យកសិករទទួលផល ដល់មន្រ្តីទទួលបន្ទុកថ្នាក់ស្រុក និងភ្នាក់ងារផ្សព្វផ្សាយកសិកម្មឃុំ(CEWs)គោលដៅទាំងអស់ ។ វគ្គបណ្តុះបណ្តាលនេះដឹកនាំសម្របសម្រួលដោយលោក ព្រំ វិមាន ទីប្រឹក្សាគ្រប់គ្រងកម្មវិធី និងលោក គឹម សារុន ទីប្រឹក្សាតាមដាន និងវាយតម្លៃរបស់កម្មវិធី បានពិភាក្សាទៅលើ ការកំណត់ចំនួនគ្រួសារដែលត្រូវបញ្ចូលទិន្នន័យ និងការរៀបចំផែនការសម្រាប់បញ្ចូលទិន្នន័យរបស់ឃុំនិមួយៗផងដែរ ។ មានអ្នកចូលរួមសរុបចំនួន៥២ នាក់,ស្រី១២នាក់ មកពីស្រុកគោលដៅរបស់កម្មវិធីASPIRE ។

ចំនួនអ្នកចូលទស្សនា
Flag Counter