ស្រុកគូលែន ខេត្តព្រះវិហារ ថ្ងៃព្រហស្បតិ៍ ៣ រោច ដល់ ថ្ងៃសុក្រ ៤រោច ខែភទ្របទ ឆ្នាំច សំរឹទ្ធិស័កពុទ្ធសករាជ ២៥៦២ ត្រូវនឹងថ្ងៃទី២៧ ដល់ ២៨ ខែកញ្ញា ឆ្នាំ២០១៨ មន្ត្រីនៃមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ខេត្តព្រះវិហារ បានបើកវគ្គបណ្តុះបណ្តាលស្តីពីការពង្រឹងសមត្ថភាពកសិករបណ្តុំអាជីវកម្មសត្វមាន់ លើបច្ចេកទេសផលិតកម្ម និង ទីផ្សារ ក្រោមអធិបតីភាពលោក កឹម ពង្សវីរៈ អនុប្រធានមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ខេត្តព្រះវិហារ ។ # គោលបំណងផ្តល់ចំណេះដឹងលើផ្នែកចិញ្ចឹមសត្វមាន់ និងផ្នែកផែនការអាជីវកម្ម និងទីផ្សារ # ការសិក្សាដែលផ្សារភ្ជាប់ជាមួយការអនុវត្តលើ÷ ១) ការជ្រើសរើសពូជមាន់ ២) ការរៀបចំទ្រុង ៣) ការថែទាំសត្វមាន់(ការធ្វើវ៉ាក់សាំង) ៤) ការផ្សំចំណីធម្មជាតិ ៥) ការប្រើប្រាស់ប្រព័ន្ធសារជាអក្សរ SMS # គាំទ្រថវិកាដោយ កម្មវិធី ASPIRE # អ្នកចូលរួមសរុប ៤៣នាក់ ស្រី ១៥នាក់។