ចេញផ្សាយ ០២ តុលា ២០១៨
230
នៅថ្ងៃចន្ទ ៧រោច ដល់ ៨រោច ខែភទ្របទ ឆ្នាំច សំរឹទ្ធស័ក ព.ស២៥៦២ ត្រូវនឹងថ្ងៃទី០១ ដល់ ០២ ខែតុលា ឆ្នាំ២០១៨ មន្រ្តីនៃមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ខេត្តព្រះវិហារ ចំនួន ២រូប បានចូលរួមវគ្គបណ្តុះបណ្តាលស្តីពី ការគ្រប់គ្រងទីជម្រាល និងការគ្រប់គ្រងធនធានទឹកចម្រុះ នៅសណ្ឋាគារ អង្គរប៉ារ៉ាឌី ខេត្តសៀមរាប ក្រោមអធិបតីភាពលោក សេង អ៊ាមហ័រ អនុប្រធាននាយកដ្ឋានផ្គត់ផ្គង់ទឹកជនបទ នៃក្រសួងអភិវឌ្ឍន៍ជនបទ និងលោកស្រី ហ៊ុន បូរមី នាយិកាប្រចាំប្រទេសកម្ពុជា នៃអង្គការ Actionaid ក្នុងគោលបំណងបង្កើនចំណេះដឹងបន្ថែមពីសារសំខាន់នៃទឹក ការគ្រប់គ្រងទឹក និងទីជម្រាល ទឹកក្រោមដី និងផលប៉ះពាល់ វដ្តទឹក ដោយមានសិក្ខាកាមមកពីមន្ទីរវិស័យនានាដូច មន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ មន្ទីរកិច្ចការនារី មន្ទីរធនធានទឹក និងឧតុនិយម មន្ទីរអភិវឌ្ឍន៍ជនបទ និងមន្ទីរបរិស្ថាន និងតាមបណ្តាខេត្តចំនួន ០៤រួមមាន៖ ព្រះវិហារ ឧត្តរមានជ័យ ក្រចេះ និង ស្ទឹងត្រែង សរុបចំនួន ៥០នាក់ ស្រី១៣នាក់ ៕