ពិធីចែកសម្ភារៈកសិកម្មជូនដល់កសិករបណ្តុំផលិតដំណាំបន្លែ និងសត្វមាន់ នៅស្រុកឆែប ខេត្តព្រះវិហារ ដែលមានការគាំទ្រថវិកាដោយ កម្មវិធី ASPIRE
ចេញ​ផ្សាយ ១៧ តុលា ២០១៨
201
សកម្មភាពមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ខេត្តព្រះវិហារ នៅថ្ងៃច័ន្ទ ៦ កើត ខែអស្សុជ ឆ្នាំច សំរឹទ្ធិស័ក ពុទ្ធសករាជ ២៥៦២ ត្រូវនឹងថ្ងៃទី១៥ ខែតុលា ឆ្នាំ២០១៨ - នៅការិយាល័យកសិកម្មស្រុកឆែប ខេត្តព្រះវិហារ បានរៀបចំពិធីចែកសម្ភារ:កសិកម្មជូនកសិករក្រុមផលិត សម្រាប់ធ្វើការដាំដុះ និងចិញ្ចឹមសត្វ ដើម្បីផ្គត់ផ្គង់តម្រូវការទីផ្សារនៅក្នុងស្រុក ដែលមានការគាំទ្រថវិការពីកម្មវិធីASPIRE នៃមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្តព្រះវិហារ ។ នៅក្នុងពិធីនេះដែរមានការអញ្ជើញចូលរួមជាគណ:អធិបតីភាពលោកប្រធានមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ខេត្តព្រះវិហារ,លោកអភិបាលរងស្រុកឆែប,មន្រ្តីកសិកម្មខេត្ត-ស្រុក និងភ្នាក់ងារផ្សព្វផ្សាយកសិកម្មឃុំទាំងអស់ក្នុងស្រុកឆែប ហើយលោកបានធ្វើការផ្តាំផ្ញើរសូមឲ្យក្រុមកសិករផលិតទាំងអស់ព្យាយាមដាំដុះនូវដំណាំគ្រប់ប្រភេទ សម្រាប់ផ្គត់ផ្គង់ទីផ្សារ ពិសេសការចិញ្ចឹមសត្វ ត្រូវមានការថែទាំតាមបច្ចេកទេសដើម្បីបានទិន្នផលច្រើន ហើយត្រូវសហការជាមួយមន្រ្តីជំនាញរបស់មន្ទីរកសិកម្មតាមរយ:មន្រ្តីកសិកម្មស្រុក និងភ្នាក់ងារផ្សព្វផ្សាយកសិកម្មឃុំ ក្នុងការសាកសួរពីព័ត៌មានថ្មីៗអំពីបច្ចេកទេសកសិកម្ម និងបានចុះជួយបានទាន់ពេលវេលានូវបញ្ហាដែលកើតមានក្នុងតំបន់ ។ កសិករទទួលផលសរុបមានចំនួន២៨គ្រួសារ ក្នុងនោះមានមាន់១៥គ្រួសារ និងបន្លែចំនួន១៣គ្រួសារ ហើយក្នុង១គ្រួសារៗទទួលបានដូចតទៅ ៖ ១-កសិករចិញ្ចឹមមាន់ : ទទួលបានសំណាញ់ព័ទ្ទ្រុង៦,៥គីឡូក្រាម,ស្បៃខៀវ១ដុំ,ទ្រុងបំបែកកូនមាន់១,វ៉ាក់សាំងញ៉ូវកាស២ដប,វ៉ាក់សាំងអាសន្នរោគ១ដប,វ៉ាក់សាំងរលាកផ្លូវដង្ហើម២ដប,ថ្នាំទំលាក់ព្រូន១០កញ្ចប់,ម្ស៉ៅប្រេមិច៣គីឡូក្រាម និងស្លាកបង្ហាញ១ដែរ ។ ២-កសិករដាំបន្លែទទួលបាន : សំណាញ់ព័ទ្ធសួន៦,៥គីឡូក្រាម,ស្បៃខៀវប្រក់បន្ថយកំដៅ១ដុំ,ស៊ីទែនទឹកចំណុះ១០០០លីត្រចំនួន១,ត្រេបណ្តុះកូនបន្លែចំនួន៤ត្រេ,ទុយោជ័រ៤ដើម,ប្រព័ន្ធដំណត់ទឹក១ឈុត និងសំណាញ់ទ្រើង១ឈុតផងដែរ ។
ចំនួនអ្នកចូលទស្សនា
Flag Counter