ពិធីចែកសម្ភារៈកសិកម្មជូនដល់កសិករបណ្តុំផលិតដំណាំបន្លែ និងសត្វមាន់ នៅស្រុករវៀង ខេត្តព្រះវិហារ ដែលមានការគាំទ្រថវិកាដោយ កម្មវិធី ASPIRE
ចេញ​ផ្សាយ ១៨ តុលា ២០១៨
349
នៅរសៀលថ្ងៃពុធ ៨ កើតខែអស្សុជ ឆ្នាំចសំរឹទ្ធិស័ក ពុទ្ធសករាជ ២៥៦២ ត្រូវនឹងថ្ងៃទី១៧ ខែតុលា ឆ្នាំ២០១៨ នៅភូមិេកំពត ឃុំរហ័ស ស្រុករវៀង ខេត្តព្រះវិហារ បានរៀបចំពិធីចែកសម្ភារ:កសិកម្មជូនកសិករក្រុមផលិត សម្រាប់ធ្វើការដាំដុះ​ និងចិញ្ចឹមសត្វ ដើម្បីផ្គត់ផ្គង់តម្រូវការទីផ្សារនៅក្នុងស្រុក ដែលមានការគាំទ្រថវិការពីកម្មវិធីASPIRE នៃមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្តព្រះវិហារ ។ នៅក្នុងពិធីនេះដែរមានការអញ្ជើញចូលរួមជាគណ:ធិបតីលោក ពឹង ទ្រីដា ប្រធានមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ខេត្តព្រះវិហារ,លោក អ៊ុំ សុភឿន អភិបាលរងស្រុករវៀង,លោក ព្រំ វិមាន ទីប្រឹក្សាគ្រប់គ្រងកម្មវិធី,លោក ម៉ុប ប្រុង ទីប្រឹក្សាផ្នែកទីផ្សារ,មន្រ្តីកសិកម្មខេត្ត-ស្រុក និងភ្នាក់ងារផ្សព្វផ្សាយកសិកម្មឃុំទាំងអស់ក្នុងស្រុករវៀង ហើយលោក ពឹង ទ្រីដា បានធ្វើការផ្តាំផ្ញើរសូមឲ្យក្រុមកសិករផលិតទាំងអស់ព្យាយាមដាំដុះនូវដំណាំគ្រប់ប្រភេទ សម្រាប់ផ្គត់ផ្គង់ទីផ្សារ ពិសេសការចិញ្ចឹមសត្វ ត្រូវមានការថែទាំតាមបច្ចេកទេសដើម្បីបានទិន្នផលច្រើន ហើយត្រូវសហការជាមួយមន្រ្តីជំនាញរបស់មន្ទីីរកសិកម្មតាមរយ:មន្រ្តីកសិកម្មស្រុក និងភ្នាក់ងារផ្សព្វផ្សាយកសិកម្មឃុំ ក្នុងការសាកសួរពីព័ត៌មានថ្មីៗអំពីបច្ចេកទេសកសិកម្ម និងបានចុះជួយបានទាន់ពេលវេលានូវបញ្ហាដែលកើតមានក្នុងគ្រួសារនិមួយៗ ។ កសិករទទួលផលសរុបមានចំនួន៤៨គ្រួសារ ក្នុងនោះមានមាន់១៥គ្រួសារ និងបន្លែចំនួន៣៣គ្រួសារ ហើយក្នុង១គ្រួសារៗទទួលបានដូចតទៅ ៖ ១-កសិករចិញ្ចឹមមាន់ : ទទួលបានសំណាញ់ពាត់ទ្រុង ១៣គីឡូក្រាម,ស្បៃខៀវ១ដុំ,ទ្រុងបំបែកកូនមាន់៣ទ្រុង,ស្នូកទឹក២,ស្នូកចំណី២,ស្នូកចំណីវែង២,វ៉ាក់សាំងញ៉ូវកាស ២ដប, វ៉ាក់សាំងអាសន្នរោគ២ដប,ថ្នាំទំលាក់ព្រូន៥កញ្ចប់,ម្ស៉ៅប្រេមិច១០កញ្ចប់,វ៉ាក់សាំងអុត២ដប និងថ្នាំទំលាក់់ព្រូន៥កញ្ចប់ ។ ២-កសិករដាំបន្លែទទួលបាន : សំណាញ់ព័ទ្ធសួន១ដុំ,ស្បៃខៀវប្រក់បន្ថយកំដៅ១ដុំ,ស៊ីទែនទឹកចំណុះ១០០០លីត្រចំនួន១,ត្រេបណ្តុះកូនបន្លែចំនួន១០ត្រេ និងប្រព័ន្ធដំណត់ទឹក១ឈុតផងដែរ ។
ចំនួនអ្នកចូលទស្សនា
Flag Counter