ចេញផ្សាយ ១៨ តុលា ២០១៨
549
រាជធានីភ្នំពេញ
នាព្រឹកថ្ងៃព្រហស្បតិ៍ ៩ កើត ខែអស្សុជ ឆ្នាំច សំរឹទ្ធិស័ក ពុទ្ធសករាជ ២៥៦២ ត្រូវនឹងថ្ងៃទី១៨ ខែតុលា ឆ្នាំ២០១៨ មន្ត្ត្រីការិការិយាល័យ-ផែនការគណនេយ្យ នៃមន្ទីរកសិកម្ម រុកា្ខប្រមាញ់ និងនេសាទ ខេត្តព្រះវិហារ បានចូលរួមពិធីប្រកាសផ្សព្វផ្សាយ និងដាក់ឲ្យប្រើប្រាស់សេវាព័ត៌មានទីផ្សារកសិកម្ម Launching Ceremony On Dissemination Of the Agricultural Marketing Information Service ដឹកនាំដោយលោក ពឹង ទ្រីដា ប្រធានមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ខេត្តព្រះវិហារ ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់ឯកឧត្តម វ៉េង សាខុន រដ្ឋមន្ត្រីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ នៅសាលប្រជុំរំដួលនៃក្រសួងកសិកម្ម រុក្ខាប្រមាញ់និងនេសាទ រាជធានីភ្នំពេញ។
#គោលបំណង: ដើម្បីឲ្យសេវាព័ត៌មានទីផ្សារកសិកម្មតាមរយៈគេហទំព័រ និងសារជាអក្សរទទួលបានការប្រើប្រាស់យ៉ាងទូលំទូលាយពីសាធារណ:ជន ក៏ដូចជាស្ថានប័នរដ្ឋ ក្រុមហ៊ុន អង្គការជាតិ-អន្តរជាតិ ដែលបំរើដល់ផលប្រយោជន៍វិស័យកសិកម្មកម្ពុជា។