ចុះប្រជុំផ្សព្វផ្សាយពីវិធានការ ការពារ និងព្យាបាល ជម្ងឺអ៊ុតក្តាម ជូនដល់ប្រជាកសិករ ព្រមទាំងចុះអនុវត្តន៍ព្យាបាលបានផ្ទាល់ ទៅលើសត្វគោ
ចេញ​ផ្សាយ ១៨ តុលា ២០១៨
281
ស្រុកឆែប ឃុំកំពង់ស្រឡៅ2 ភូមិកំពង់សាម៉ី ថ្ងៃព្រហស្បតិ៍ ៩កើត ខែអស្សុជ ឆ្នាំច សំរឹទ្ធិស័ក ព.ស២៥៦២ ត្រូវនឹងថ្ងៃទី១៨ ខែតុលា ឆ្នាំ២០១៨ មន្ត្រីការិយាល័យផលិតកម្ម និងបសុព្យាបាល ចំនួន ៣រូប និងមន្រ្តីកសិកម្មស្រុកឆែប ចំនួន ១រូប នៃមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ខេត្តព្រះវិហារ រួមជាមួយអាជ្ញាធរឃុំ ២រូប បានចុះប្រជុំផ្សព្វផ្សាយពីវិធានការ ការពារ និងព្យាបាល ជម្ងឺអ៊ុតក្តាម ជូនដល់ប្រជាកសិករ ព្រមទាំងចុះអនុវត្តន៍ព្យាបាលបានផ្ទាល់ ទៅលើសត្វគោ ដែលមានជម្ងឺចំនួន ៧ក្បាល ដើម្បីធ្វើបង្ហាញជូនដល់កសិករ អនុវត្តន៍ព្យាបាលបន្តទៀត ដែលស្ថិតនៅភូមិកំពង់សាម៉ី ឃុំកំពង់ស្រឡៅពីរ ស្រុកឆែប ។
ចំនួនអ្នកចូលទស្សនា
Flag Counter