លោក​ លី សារ៉ារឹទ្ធិ អភិបាលរងខេត្ត និងលោក ពឹង ទ្រីដា ប្រធានមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ខេត្តព្រះវិហារ និងកំលាំងសមត្ថកិច្ចនគរបាល មន្ត្រីសាលាខេត្ត មន្រ្តីជលផលនៃមន្ទីរកសិកម្មខេត្ត បានចុះពិនិត្យបង្រ្កាបបទល្មើសជលផល​តាមដងស្ទឹងសែនខេត្តព្រះវិហារ
ចេញ​ផ្សាយ ២២ តុលា ២០១៨
296
ថ្ងៃសៅរ៍ ១១កើត ដល់ ថ្ងៃអាទិត្យ ១២កើត ខែអស្សុជ ឆ្នាំច សំរឹទ្ធិស័ក ត្រូវនឹងថ្ងៃទី២០ ដល់ ២១ ខែតុលា ឆ្នាំ២០១៨ ក្រុមការងារចុះពិនិត្យបង្រ្កាបបទល្មើសជលផល​តាមដងស្ទឹងសែនខេត្តព្រះវិហារ នៅចំនុចចាប់ពីស្ពានកំពង់ប្រណាក ចុះរហូតដល់កំពង់ចម្លងភូមិរៀបរយ ឃុំរៀបរយ ស្រុករវៀង ដែលដឹកនាំដោយលោក​ លី សារ៉ារឹទ្ធិ អភិបាលរងខេត្ត និងលោក ពឹង ទ្រីដា ប្រធានមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ខេត្តព្រះវិហារ និងកំលាំងសមត្ថកិច្ចនគរបាល មន្ត្រីសាលាខេត្ត មន្រ្តីជលផលនៃមន្ទីរកសិកម្មខេត្តសរុបចំនួន ១១នាក់ នៅក្នុងនោះផងដែលចាប់ និងបំផ្លាញចោលនូវឧបករណ៍បទល្មើសមួយចំនួន(ដាយត្រី)ចំនួន ៦ករណីស្មើនឹង៦មាត់(សាច់ដាយសរុបប្រវែង ៨៥ម៉ែត្រ និងបង្គោលឈើដងជីបើកមាត់ចំនួន​ ១២ដើម)​។
ចំនួនអ្នកចូលទស្សនា
Flag Counter