ពិធីចែកសម្ភារ:កសិកម្មជូនកសិករក្រុមផលិត សម្រាប់ធ្វើការដាំដុះបន្លែ​ និងចិញ្ចឹមសត្វមាន់ នៅស្រុកសង្គមថ្មី
ចេញ​ផ្សាយ ២៥ តុលា ២០១៨
229
នៅរសៀលថ្ងៃអង្គារ ១៤ កើត ខែអស្សុជ ឆ្នាំច សំរឹទ្ធិស័ក ពុទ្ធសករាជ ២៥៦២ ត្រូវនឹងថ្ងៃទី២៣ ខែតុលា ឆ្នាំ២០១៨ នៅការិយាល័យកសិកម្មស្រុកសង្គមថ្មីខេត្តព្រះវិហារ បានរៀបចំពិធីចែកសម្ភារ:កសិកម្មជូនកសិករក្រុមផលិត សម្រាប់ធ្វើការដាំដុះ​ និងចិញ្ចឹមសត្វ ដើម្បីផ្គត់ផ្គង់តម្រូវការទីផ្សារនៅក្នុងស្រុក ដែលមានការគាំទ្រថវិការពីកម្មវិធីASPIRE នៃមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្តព្រះវិហារ ។ នៅក្នុងពិធីនេះដែរមានការអញ្ជើញចូលរួមជាគណ:ធិបតីលោក ពឹង ទ្រីដា ប្រធានមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ខេត្តព្រះវិហារ,លោក ម៉ុប ប្រុង ទីប្រឹក្សាទទួលបន្ទុកផ្នែកទីផ្សារ,ប្រធានការិយាល័យកសិកម្មស្រុក,លោកមេឃុំគោលដៅរបស់កម្មវិធី,មន្រ្តីកសិកម្មខេត្ត-ស្រុក និងភ្នាក់ងារផ្សព្វផ្សាយកសិកម្មឃុំទាំងអស់ក្នុងស្រុកសង្គមថ្មី ហើយលោក ពឹង ទ្រីដា បានធ្វើការសំណេះសំណាល សាកសួរសុខទុក្ខប្រជាកសិករទាំងអស់ ពិសេសការធ្វើកសិកម្មកន្លងមក និងផ្តាំផ្ញើរសូមឲ្យក្រុមកសិករផលិតទាំងអស់ព្យាយាមដាំដុះនូវដំណាំគ្រប់ប្រភេទ សម្រាប់ផ្គត់ផ្គង់ទីផ្សារ ពិសេសការចិញ្ចឹមសត្វ ត្រូវមានការថែទាំតាមបច្ចេកទេសដើម្បីបានទិន្នផលខ្ពស់ហើយត្រូវសហការជាមួយមន្រ្តីជំនាញរបស់មន្ទីីរកសិកម្មតាមរយ:មន្រ្តីកសិកម្មស្រុក និងភ្នាក់ងារផ្សព្វផ្សាយកសិកម្មឃុំ ក្នុងការសាកសួរពីព័ត៌មានថ្មីៗអំពីបច្ចេកទេសកសិកម្ម និងបានចុះជួយបានទាន់ពេលវេលានូវបញ្ហាដែលកើតមានក្នុងគ្រួសារនិមួយៗ ។ កសិករទទួលផលសរុបមានចំនួន៤១គ្រួសារ ក្នុងនោះមានមាន់២៤គ្រួសារ និងបន្លែចំនួន១៧គ្រួសារ ហើយក្នុង១គ្រួសារៗទទួលបានដូចតទៅ ៖ ១-កសិករចិញ្ចឹមមាន់ : ទទួលបានសំណាញ់ព័ទ្ទ្រុង១ដុំ,ស្បៃខៀវ១ដុំ,ទូភ្ញាស់កូនមាន់១,ទ្រុងបំបែកកូនមាន់១ទ្រុង,វ៉ាក់សាំងញ៉ូវកាស២ដប,វ៉ាក់សាំងអាសន្នរោគ១ដប,ថ្នាំទំលាក់ព្រូន៥កញ្ចប់,ម្ស៉ៅប្រេមិច៣កញ្ចប់, ថ្នាំទំលាក់់ព្រូន២កញ្ចប់,វ៉ាក់សាំងអ៊ុតមាន់១ដប និងវីតាមីនETSចំនួន២កញ្ចប់ ។ ២-កសិករដាំបន្លែទទួលបាន : សំណាញ់ព័ទ្ធសួន១ដុំ,ស្បៃខៀវប្រក់បន្ថយកំដៅ១ដុំ,ស៊ីទែនទឹកចំណុះ១០០០លីត្រចំនួន១,ត្រេបណ្តុះកូនបន្លែចំនួន៥ត្រេ,ប្រព័ន្ធដំណត់ទឹក១ឈុត និងម៉ូទ័របូមទឹក១គ្រឿងផងដែរ ។
ចំនួនអ្នកចូលទស្សនា
Flag Counter