លោក ពឹង ទ្រីដា ប្រធានមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ខេត្តព្រះវិហារ រួមដំណើរជាមួយក្រុមការងារ គម្រោងឈេន លោក Wim Spieringhs ទីប្រឹក្សាគម្រោងសាកវប្បកកម្មនៃអង្គការSNV (ស្នាក់ការកណ្តាល) និង លោកស្រីម៉រីគិ វ៉ានស្ស៊ី ប្រធានគម្រោង ឈេនប្រចាំនៅកម្ពុជា ចុះត្រួតព
ចេញ​ផ្សាយ ៣០ តុលា ២០១៨
199
នៅថ្ងៃចន្ទ ១៣កើត ខែអស្សុជ ឆ្នាំច សំរឹទ្ធិស័ក ព.ស ២៥៦២ ត្រូវនឹងថ្ងៃទី២៩ ខែតុលា ឆ្នាំ២០១៨ ក្រុមការងារ មន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ខេត្តព្រះវិហារបានរួមដំណើរជាមួយក្រុមការងារ គម្រោងឈេន លោក Wim Spieringhs ទីប្រឹក្សាគម្រោងសាកវប្បកកម្មនៃអង្គការSNV (ស្នាក់ការកណ្តាល) និង លោកស្រីម៉រីគិ វ៉ានស្ស៊ី ប្រធានគម្រោង ឈេនប្រចាំនៅកម្ពុជា ចុះត្រួតពិនិត្យ និងវាយតម្លៃពីវឌ្ឍនភាពនៃគម្រោងឈេន ដែលបានអនុវត្តន៍ ០៩ ខែ ក្នុង ឆ្នាំ ២០១៨។ គោលបំណងនៃដំណើរទស្សនកិច្ចនេះគឺដើម្បី ផ្តល់យោបល់ដោយផ្អែកលើការវាយតម្លៃពីដំណើរទស្សនកិច្ចនេះ ដើម្បីឱ្យគម្រោងឈេនអាចរៀបចំផែនយុទ្ធសាស្រ្ត ឆ្នាំ ២០១៩។ ជាពិសេស: 1) លទ្ធផលអន្តរាគមន៍ផលិតកម្មប្រចាំឆ្នាំ និងវិធីសាស្ត្រអន្តរាគមន៍នានា 2) ការបញ្ចូលដាក់បញ្ចូលវិធីសាស្ត្រនៃកិច្ចអន្តរាគមន៍របស់គម្រោងកន្លងមក និងការរៀបចំផែនការយុទ្ធសាស្ត្រ ឆ្នាំ២០១៩ 3) ស្វែងរកឱកាសអភិវឌ្ឍន៍ចំណេះដឹង និងវិស័យដែលទាក់ទងជាមួយគម្រោង SNV នៃគម្រោងសាកវប្បកម្ម ជាលទ្ធផលក្រុមការងារបានវាយតម្លៃខ្ពស់ លើលទ្ធផលដែលមន្ទីរកសិកម្ម សម្រេចបាន រួមមាន ការបណ្តុះបណ្តាល គាំទ្របច្ចេកទេស ការទទួលយកបច្ចេកទេសថ្មីរបស់កសិករ និងសកម្មភាពផ្សារភ្ជាប់កសិផលរបស់កសិករ ទៅនឹងទីផ្សារផងដែរ។
ចំនួនអ្នកចូលទស្សនា
Flag Counter