ក.ការងារប្រមូលផលស្រូវរដូវវស្សា ឆ្នំា២០១៨
គិតត្រឹមថ្ងៃទី២៦ ខែតុលា ឆ្នាំ២០១៨ ការដំាដុះស្រូវវស្សាអនុវត្តបានចំនួន៩០.០០៥ហិកតា លើផែនការ ៨៨.០០០ហិកតា ក្នុងនោះផ្ទៃដីកំពុងប្រមូលផលបាន ១១.៨៤៥ ហិកតា ស្មើនឹង ១៣,២០ភាគរយ ទទួលបានបរិមាណផលចំនួន ៣៥.០០៤ តោន និងទិន្នផលមធ្យម ២.៩៣៦ តោន/ហិកតា ។
ខ.ការងារបង្កបង្កើនផលដំណាំរួមផ្សំ ដំណាំកសិឧស្សាហកម្ម និងឈើហូបផ្លែ៖ គិតត្រឹមថ្ងៃទី២៦ ខែតុលា ឆ្នំា២០១៨ អនុវត្តបាន ៖
-ពោត ដំឡូងឈើ ដំឡូងជ្វា បន្លែគ្រប់មុខ សណ្តែកបាយ អនុវត្តបាន ៣៩.២៥៣ហិកតា ស្មើនឹង ១០០,៦០ភាគរយ។
-សណ្តែកដី សណ្តែកសៀង សណ្តែកផ្កាយ ស្វាយចន្នី ម្រេច ល្ង អនុវត្តបាន ២២.៥៦៩ហិកតា ស្មើនឹង ៩៤,១៧ភាគរយ។
-អំពៅ ម្នាស់ ល្ពៅ ឱឡឹក ថ្នាំជក់ អនុវត្តបាន ១.៤៦១ហិកតា ស្មើនឹង១២៥,៩៥ភាគរយ។
គ.កម្រិតទឹកភ្លៀង: (គិតពីដើមរដូវវស្សាមកដល់ថ្ងៃទី២៦ ខែតុលា ឆ្នំា២០១៨) មធ្យមសរុប១៤០៥,០១ ម.ម។