ក.ការងារប្រមូលផលស្រូវរដូវវស្សា ឆ្នំា២០១៨
គិតត្រឹមថ្ងៃទី០៥ ខែវិច្ឆិកា ឆ្នាំ២០១៨ ការដំាដុះស្រូវវស្សាអនុវត្តបានចំនួន៩០.០០៥ហិកតា លើផែនការ ៨៨.០០០ហិកតា ក្នុងនោះផ្ទៃដីកំពុងប្រមូលផលបាន ២៣.៤៥០ ហិកតា ស្មើនឹង ២៦,១៣ភាគរយ ទទួលបានបរិមាណផលចំនួន ៦៩.៨២២ តោន និងទិន្នផលមធ្យម ២.៩៧៨តោន/ហិកតា ។
ខ.ការងារបង្កបង្កើនផលដំណាំរួមផ្សំ ដំណាំកសិឧស្សាហកម្ម និងឈើហូបផ្លែ៖ គិតត្រឹមថ្ងៃទី០៥ ខែវិច្ឆិកា ឆ្នំា២០១៨ អនុវត្តបាន ៖
-ពោត ដំឡូងឈើ ដំឡូងជ្វា បន្លែគ្រប់មុខ សណ្តែកបាយ អនុវត្តបាន ៣៩.២៨៣ហិកតា ស្មើនឹង ១០០,៦៧ភាគរយ។
-សណ្តែកដី សណ្តែកសៀង សណ្តែកផ្កាយ ស្វាយចន្នី ម្រេច ល្ង អនុវត្តបាន ២២.៧៧៩ហិកតា ស្មើនឹង ៩៥,០៥ភាគរយ។
-អំពៅ កៅស៊ូ ម្នាស់ ល្ពៅ ឱឡឹក ថ្នាំជក់ អនុវត្តបាន ៤៧.៧៤២ហិកតា ក្នុងនោះអំពៅក្រុមហ៊ុនមានចំនួន២១.០៧៤ហិកតា កៅស៊ូរបស់ក្រុមហ៊ុនមានចំនួន២១.៧៤៤ហិកតា និងកៅស៊ូគ្រួសារមានចំនួន៣.៤៥៤ហិកតា។
គ.កម្រិតទឹកភ្លៀង: (គិតពីដើមរដូវវស្សាមកដល់ថ្ងៃទី០៤ ខែវិច្ឆិកា ឆ្នំា២០១៨) មធ្យមសរុប១៤០៥,០១ ម.ម។