I.ស្ថានភាពទឹកភ្លៀង
សរុបទឹកភ្លៀងពីដើមរដូវដល់ ខែវិច្ឆិកាសរុបជាមធ្យមប្រចាំខេត្តមានកម្រិត១.៤០៥,០១ មីលីម៉ែត្រ (ដូចមានតារាង ជូនភ្ជាប់)។
II.ល្បឿននៃការងារបង្កបង្កើនផលដំណាំរដូវវស្សាឆ្នាំ២០១៨ (ដូចមានតារាងជូនភ្ជាប់)
១- ការងារដាំដុះ
ក-ការភ្ជួររាស់ដីសម្រេចបានចំនួន៩០.០០៥ ហ.ត លើផ្ទៃដីចំនួន ៩០.០០៥ ហ.ត ក្នុងនោះភ្ជួររាស់ដោយគ្រឿង យន្តលើផ្ទៃដីចំនួន៨៨.៨៧៤ ហ.ត ស្មើរនឹង៩៨.៧៤% ។
ខ-ផ្ទៃដីសាប អនុវត្តន៍បានសរុប ២.៤៤៥ ហ.ត ។
គ.ការងារដាំដុះសម្រេចបានលើផ្ទៃដី ចំនួន ៩០.០០៥ ហ.ត ស្មើនឹង ១០២.២៨% នៃផែនការសរុបចំនួន ៨៨.០០០ ហ.ត ខ្ពស់ជាងឆ្នាំ២០១៧ ចំនួន ៤.១៦៦ ហ.ត។
១.១ ដំណាំរួមផ្សំ អនុវត្តន៍បានសរុប ២៧.៧២៧ហ.ត ស្មើនឹង ៩៨,០៥៨% នៃផែនការ ២៨.២៧៦ហ.ត
១.២.ដំណាំឧស្សាហកម្ម អនុវត្តន៍បាន ៣០.៥៩៧ហ.ត ស្មើនឹង៩៤,២២២% នៃផែនការ ៣២.៤៧៣ហ.ត។
១.៣-ការងារប្រមូលផលស្រូវ ប្រមូលផលស្រូវសរុបបានចំនួន ១០៩.៤៥៦ហ.ត បរិមាណផលសរុបបានចំនួន១០៩.៤៥៦តោន។ (ដូចមានតារាងជូនភ្ជាប់)
២-ផលប៉ះពាល់ដោយគ្រោះទឹកជំនន់លើដំណាំស្រូវ ចំពោះដំណាំស្រូវរដូវវស្សាឆ្នាំ២០១៨ នេះមានការប៉ះពាល់ ដោយទឹកជំនន់មាន០១ស្រុក(ស្រុកឆែប)ដែលជាប់នឹងដងទន្លេមេគង្គកម្ពុជា-ឡាវ លើផ្ទៃដី ចំនួន ២៧២ហ.ត ខូចខាត ទាំងស្រុងចំនួន ២៦៩ ហ.ត ក្នុងនោះមានឃុំកំពង់ស្រឡៅ១ចំនួន ២២២ហ.ត និង ឃុំកំពង់ស្រឡៅ២ ចំនួន៤៧ ហ.ត ។
III.បញ្ហាប្រឈម
ដំណាំស្រូវនៅចុងឆ្នាំ២០១៨ នេះបានជួបគ្រោះធម្មជាតិ (រាំងស្ងួត) ធ្វើឲ្យប៉ះពាល់ដល់ដំណាំស្រូវធ្ងន់សរុប ៣.៤៥៣ ហិកតា(ដូចមានតារាងជូនភ្ជាប់) ស្មើនឹង ៦ស្រុក ក្នុងចំណោមក្រុង/ស្រុកទាំង៨ ទូទាំងខេត្តព្រះវិហារ។ ក្នុងនោះផ្ទៃដីស្រូវដែលនឹងកំពុងរងផលប៉ះពាល់ដោយការខ្វះខាតទឹក នៅចុងរដូវនេះ ជាពិសេសប្រភេទពូជស្រូវធ្ងន់ប្រកាន់រដូវបណ្ដាលឲ្យប៉ះពាល់ដល់ទិន្នផលខ្លះ ប៉ុន្តែមិនខូចខាតទាំងស្រុងនោះទេ។