វគ្គបណ្តុះបណ្ដាលស្ដីពីការវាយតម្លៃលទ្ធផលការងារមន្ដ្រី ដែលឧបត្ថម្ភដោយកម្មវិធីASPIRE នៃមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ខេត្តព្រះវិហារ
ចេញ​ផ្សាយ ១៦ វិច្ឆិកា ២០១៨
246

#ស្រុកជាំក្សាន្ត ខេត្តព្រះវិហារ៖ថ្ងៃអង្គារ ៦កើត-ពុធ ៧កើត ខែកត្តិក ឆ្នាំច សំរឹទ្ធីស័ក ព.ស.២៥៦២ ត្រូវនឹងថ្ងៃទី១៣-១៤ ខែវិច្ឆិកា ឆ្នាំ២០១៨ នៅសាលប្រជុំរដ្ឋបាលស្រុកជាំក្សាន្ត បានរៀបចំវគ្គបណ្តុះបណ្ដាលស្ដីពីការវាយតម្លៃលទ្ធផលការងារមន្ដ្រី ដែលឧបត្ថម្ភដោយកម្មវិធីASPIRE នៃមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ខេត្តព្រះវិហារ ដែលចូលរួមសម្របសម្រួលដោយផ្នែកតាមដាន និងវាយតម្លៃ ការិយាល័យរដ្ឋបាល បុគ្គលិក និងការិយាល័យផ្សព្វផ្សាយ ក្នុងគោលបំណង ១.ប្រៀបធៀបសមត្ថភាព និងលទ្ធផលការងារបច្ចុប្បន្នរបស់មន្រ្ដី ទៅនឹងសមត្ថភាព និងលទ្ធផលការងារដែលបានអនុវត្ដន៍នាពេលកន្លងមក ២.ដើម្បីលើកទឹកចិត្តមន្រ្តី ឬភ្នាក់ងារផ្តល់សេវាក្នុងការអនុវត្តការងារឲ្យមានប្រសិទ្ធភាព និងតម្លាភាព ៣.ដើម្បីកែលម្អសមត្ថភាព និងលទ្ធផលការងាររបស់មន្រ្ដីតាមរយៈការបណ្ដុះបណ្ដាល និងការផ្ដល់ការណែនាំបន្ថែមពីប្រធានស្ថាប័ន ឬអង្គភាពទាំងមូលដើម្បីឲ្យការអនុវត្តសកម្មភាពមានប្រសិទ្ធភាព ៤.បង្កើនប្រសិទ្ធភាពការងាររបស់អង្គភាពពាក់ព័ន្ធក្រោមឱវាទក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទដែលអនុវត្តន៍ការងារផ្សព្វផ្សាយកសិកម្ម។

ចំនួនអ្នកចូលទស្សនា
Flag Counter