របាយការណ៍ស្តីពីការប្រមូលផលស្រូវរដូវវស្សា និងដំណាំរួមផ្សំ « គិតត្រឹមថ្ងៃទី១៩ ខែវិច្ឆិកា ឆ្នំា២០១៨ »
ចេញ​ផ្សាយ ២០ វិច្ឆិកា ២០១៨
232
ក.ការងារប្រមូលផលស្រូវរដូវវស្សា ឆ្នំា២០១៨ គិតត្រឹមថ្ងៃទី១៩ ខែវិច្ឆិកា ឆ្នាំ២០១៨ ការដំាដុះស្រូវវស្សាអនុវត្តបានចំនួន៩០.០០៥ហិកតា លើផែនការ ៨៨.០០០ហិកតា ក្នុងនោះផ្ទៃដីកំពុងប្រមូលផលបាន ៣៩.៩៧៥ ហិកតា ស្មើនឹង ៤៤,៥៥ភាគរយ ទទួលបានបរិមាណ ផលចំនួន ១១៧.៩៥៩តោន និងទិន្នផលមធ្យម ២.៩៥១តោន/ហិកតា ។ ខ.ការងារបង្កបង្កើនផលដំណាំរួមផ្សំ ដំណាំកសិឧស្សាហកម្ម និងឈើហូបផ្លែ៖ គិតត្រឹមថ្ងៃទី១៩ ខែវិច្ឆិកា ឆ្នំា២០១៨ អនុវត្តបាន ៖ -ពោត ដំឡូងឈើ ដំឡូងជ្វា បន្លែគ្រប់មុខ សណ្តែកបាយ អនុវត្តបាន ៣៩.២៨៣ហិកតា ស្មើនឹង ១០០,៦៧ភាគរយ។ -សណ្តែកដី សណ្តែកសៀង សណ្តែកផ្កាយ ស្វាយចន្នី ម្រេច ល្ង អនុវត្តបាន ២២.៧៧៩ហិកតា ស្មើនឹង ៩៥,០៥ភាគរយ។ -អំពៅ កៅស៊ូ ម្នាស់ ល្ពៅ ឱឡឹក ថ្នាំជក់ អនុវត្តបាន ៤៧.៧៤២ហិកតា ក្នុងនោះអំពៅក្រុមហ៊ុន មានចំនួន ២១.០៧៤ហិកតា កៅស៊ូរបស់ក្រុមហ៊ុនមានចំនួន២១.៧៤៤ហិកតា និងកៅស៊ូគ្រួសារមាន ចំនួន៣.៤៥៤ហិកតា ។ គ.កម្រិតទឹកភ្លៀង: (គិតពីដើមរដូវវស្សាមកដល់ថ្ងៃទី១៨ ខែវិច្ឆិកា ឆ្នំា២០១៨) មធ្យមសរុប១៤០៥,០១ ម.ម។
ចំនួនអ្នកចូលទស្សនា
Flag Counter