ក.ការងារប្រមូលផលស្រូវរដូវវស្សា ឆ្នំា២០១៨
គិតត្រឹមថ្ងៃទី១៧ ខែធ្នូ ឆ្នាំ២០១៨ ការដំាដុះស្រូវវស្សាអនុវត្តបានចំនួន៩០.០០៥ហិកតា លើផែនការ ៨៨.០០០ ហិកតា ក្នុងនោះផ្ទៃដីកំពុងប្រមូលផលបាន ៨៨.០៤៣ ហិកតា ស្មើនឹង ១០០ ភាគរយ ទទួលបានបរិមាណផលចំនួន ២៥៥.៥៥៦តោន និងទិន្នផលមធ្យម ២.៩០៣ តោន/ហិកតា ។
ខ.ការងារបង្កបង្កើនផលដំណាំរួមផ្សំ ដំណាំកសិឧស្សាហកម្ម និងឈើហូបផ្លែ៖ គិតត្រឹមថ្ងៃទី១៧ ខែធ្នូ ឆ្នំា២០១៨ អនុវត្តបាន ៖
-ពោត ដំឡូងឈើ ដំឡូងជ្វា បន្លែគ្រប់មុខ សណ្តែកបាយ អនុវត្តបាន ៣៩.២៩៦ហិកតា ស្មើនឹង ១០០,៧១ភាគរយ។
-សណ្តែកដី សណ្តែកសៀង សណ្តែកផ្កាយ ស្វាយចន្នី ម្រេច ល្ង អនុវត្តបាន ២២.៨០៤ហិកតា ស្មើនឹង ៩៥,១៥ភាគរយ។
-អំពៅ កៅស៊ូ ម្នាស់ ល្ពៅ ឱឡឹក ថ្នាំជក់ អនុវត្តបាន ៤៧.៧៤៧ហិកតា ក្នុងនោះអំពៅក្រុមហ៊ុន មានចំនួន ២១.០៧៤ហិកតា កៅស៊ូរបស់ក្រុមហ៊ុនមានចំនួន២៥.១៩៨ហិកតា និងកៅស៊ូគ្រួសារមាន ចំនួន៣.៤៥៤ហិកតា។
គ.កម្រិតទឹកភ្លៀង: (គិតពីដើមរដូវវស្សាមកដល់ថ្ងៃទី១៦ ខែធ្នូ ឆ្នំា២០១៨) មធ្យមសរុប១៤១៨,៤៨ ម.ម។