ឯកឧត្តម លី ផល្លា​ ចូលរួមប្រជុំនិងធ្វើបទបង្ហាញ ស្តីពី ការអនុវត្តកសិកម្មតាមកិច្ចសន្យា
ចេញ​ផ្សាយ ២៤ មករា ២០១៩
206

ខេត្តព្រះវិហារ ៖ នៅព្រឹកថ្ងៃពុធ ៣ រោច ខែបុស្ស ឆ្នាំច សំរឹទ្ធិស័ក ពុទ្ធសករាជ ២៥៦២ ត្រូវនឹងថ្ងៃទី២៣ ខែមករា ឆ្នាំ២០១៩ នៅមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ខេត្តព្រះវិហារ បានរៀបចំប្រជុំនិងធ្វើបទបង្ហាញ ស្តីពី ការអនុវត្តកសិកម្មតាមកិច្ចសន្យា ក្រោមធិបតីភាពឯកឧត្តម លី ផល្លា រដ្ឋលេខាធិការក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ និងប្រត្តិភូអមដំណើជាច្រើនរូប ។ ក្នុងនោះដែរមានការអញ្ជើញចូលរួមពី លោកប្រធាន អនុប្រធានមន្ទីរ ប្រធាន អនុប្រធានការិយាល័យ និងមន្រ្តីក្រោមឱវាទមន្ទីរទាំងអស់ ខ័ណ្ឌរដ្ឋបាលព្រៃឈើ ខ័ណ្ឌរដ្ឋបាលជលផល និងតំណាងសហភាពសគមន៍កសិកម្មផងដែរ ។

ចំនួនអ្នកចូលទស្សនា
Flag Counter