ប្រធានការិយាល័យកៅស៊ូ ចូលរួមសិក្ខាសាលាស្តីពី " ពិនិត្យឡើងវិញលើការអនុវត្តចង្កោមសកម្មភាពថវិកាកម្មវិធី "
ចេញ​ផ្សាយ ២៤ មករា ២០១៩
340

ខេត្តព្រះវិហារ៖ នៅថ្ងៃថ្ងៃព្រហស្បតិ៍ ៤ រោច ខែបុស្ស ឆ្នាំច សំរឹទ្ធិស័ក ពុទ្ធសករាជ ២៥៦២ ត្រូវនឹងថ្ងៃទី២៤ ខែមករា ឆ្នាំ២០១៩ ប្រធានការិយាល័យកៅស៊ូ នៃមន្ទីរកសិកម្ម រុក្ខាប្រមាញ៉ និងនេសាទ ខេត្តព្រះវិហារ បានមកចូលរួមសិក្ខាសាលាស្តីពី " ពិនិត្យឡើងវិញលើការអនុវត្តចង្កោមសកម្មភាពថវិកាកម្មវិធី " ដែលរៀបចំដោយ: នាយកដ្ឋានផែនការ ហិរញ្ញវត្ថុ និងស្ថិតិ នៃអគ្គនាយកដ្ឋានកៅស៊ូ នៅផ្ទះសំណាក់ខេមរា ទីរួមខេត្តកំពត ក្រោមធិបតីភាពលោកបណ្ឌិតអូន សុវណ្ណ អគ្គនាយករង នៃអគ្គនាយកដ្ឋានកៅស៊ូ ដែលមានសិក្ខាកាមចូលរួមសរុចំនួន៣៨នាក់,ស្រី០៨នាក់ ។ គោលបំណង: ដើម្បីពិនិត្យលើលទ្ធផលនៃការអនុវត្តចង្កោមសកម្មភាពថវិកាកម្មវិធីឆ្នាំ២០១៨ និងត្រៀមរៀបចំប្រជុំបូកសរុបលទ្ធផលការងារប្រចាំឆ្នាំ២០១៨ និងលើកទិសដៅឆ្នាំ២០១៩របស់អគ្គនាយកដ្ឋានកៅស៊ូនាពេលខាងមុខ ។

ចំនួនអ្នកចូលទស្សនា
Flag Counter