សគមន៏កសិកម្មរមទមសាមគ្គីមានជ័យបានរៀបចំធ្វើមហាសន្និបាតប្រចាំឆ្នាំ២០១៨
ចេញ​ផ្សាយ ២៤ មករា ២០១៩
189

ឃុំរមទម ស្រុករវៀង ខេត្តព្រះវិហារ៖
ថ្ងៃទី២៣ខែមករាឆ្នាំ២០១៩សគមន៏កសិកម្មរមទមសាមគ្គីមានជ័យបានរៀបចំធ្វើមហាសន្និបាតប្រចាំឆ្នាំ២០១៨ ដើម្បីឆ្លុះបញ្ជាំងលទ្ធផលចំណាយចំណូលនិងផែនការបន្តរបស់សហគមន៏។ ក្នុងនោះគណះអធិបតីដែលបានចូលរួមមានលោកប្រធានការិយាល័យកសិកម្មស្រុកដំណាងអោយមន្ទីកសិកម្មខេត្ត គណះអភិបាលស្រុករវៀង អង្គការទស្សនះពិភពលោក អង្គការពុទ្ធសាសនា អង្គការក្សេត្រសាស្ត្រ ពេទ្យសត្វគ្មានព្រំដែន និងអាជ្ញាធភូមិឃុំ និងមានសមាជិកចូលរួម២០៧នាក់(ស្រី១៥៩នាក់)។ បច្ចប្បន្នសហគមន៌មានសមាជិកសរុប ៣៥៤នាក់ មានមុខរបរចំនួន ៥ ដូចជា ឥណទានសាច់ប្រាក់ ទិញលក់ស្រូវសរីរាង្គ លក់លូនិងជើងសសរ លក់សម្ភារះកសិកម្ម សេវាកម្មបោកបែន ប្រាក់ចំណូលដុលសរុបប្រចាំឆ្នាំ ៤៦២.២៧២.៧៨០ រៀល ចំណាយសរុប ៤២១.៥៨២.៥៨០រៀល ប្រាក់ចំណេញសុទ្ធសរុប ៤០.៦៩០.២០០រៀល ដែលបានពីមុខរបរខាងលើនេះ។ ផែនការមុខរបរបន្តថែមពីទៀតមានបង្កើតស្ថានីទឹកសុទ្ធ និងបង្កើតរោងម៉ាស៊ីនកិនស្រូវលក់អង្ករ ។ ក្រៅពីនេះទៅទៀតសហគមន៏បានរៀបចំកាប៉ោះឆ្នោតជ្រើសរើសគណះកម្មកាសាជាថ្មីផងដែរ ដោយក្រុមប្រឹក្សាចាស់គ្រប់អាណត្តិ5 ឆ្នាំ ជាលទ្ឋផលសមាជិកសហគមន៌បានបោះឆ្នោតគាំទ្រឲ្យ លោក ស្រី វឹក យ៉ា បន្តដឹកនាំសហគមន៌ មួយអាណត្តិទៀត។

ចំនួនអ្នកចូលទស្សនា
Flag Counter