ស្រុកគូលែន ខេត្តព្រះវិហារ ៖ ថ្ងៃព្រហស្បត្ត៍៤រោជ ខែបុស្ស ឆ្នាំច សំរឹទ្ធិស័ក ព.ស.២៥៦២ ត្រូវនឹងថ្ងៃទី២៤ ខែមករា ឆ្នាំ២០១៨ មន្រ្តីការិយាល័យគ្រឿងយន្តកសិកម្ម នៃមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានចុះធ្វើផែនការអាជីវកម្មផលិតកម្មដំណាំបន្លែដល់ក្រុម B2B និងបានបង្រៀនគាត់អំពីរបៀបធ្វើមេជីបំប៉នបន្លែ(ជូលិនសុីសង្រ្គោះពន្លឺព្រះអាទិត្យ) វាមានសារប្រយោជន៍ជួយអោយដីធូ ដំណាំលូតលាស់ល្អ ឆាប់ផ្កា កាន់ផ្លែល្អ និងអាចប្រើប្រាស់បានជាមួយបន្លែ ផ្លែឈើ និងសត្វផងដែរ ងាយស្រួលធ្វើងាយស្រួលរកវត្ថុធាតុដើមមានប្រសិទ្ធភាពល្អ ដោយមានកសិករចូលរួម៦នាក់ ស្រី៥នាក់ នៅភូមិគូលែនជើង ឃុំគូលែនជើង ស្រុកគូលែន ដោយគាំទ្រពីគម្រោងសាកវប្បកម្មបន្លែ ផ្លែឈើនៅកម្ពុជា(CHAIN)