ខេត្តព្រះវិហារ៖នៅព្រឹកថ្ងៃសុក្រ៥រោចខែបុស្សឆ្នាំច សំរឹទ្ឋិស័ក ព.ស២៥៦២ ត្រូវនឹងថ្ងៃទី២៥ ខែមករា ឆ្នាំ២០១៩ លោក ពឹង ទ្រីដា ប្រធានមន្ទីរកសិកម្ម រុក្ខាប្រមាញ់និងនេសាទខេត្តព្រះវិហារ អមដំណើរដោយ មន្រ្តីការិ.អភិវឌ្ឍន៍សហគមន៍កសិកម្ម បានចូលរួមមហាសន្និបាតប្រចាំឆ្នាំលើកទី០៧ របស់សហគមន៍កសិកម្មសាមគ្គីម្លូព្រៃជាយដែន ដែលមានទីតាំងនៅភូមិម្លូព្រៃ ឃុំម្លូព្រៃមួយ ស្រុកឆែប ខេត្តព្រះវិហារ ក្នុងនោះមានការចូលរួមពីមន្ទីរកសិកម្មខេត្ត គណៈអភិបាលស្រុកឆែប ការិ.កសិកម្មស្រុកឆែប អង្គការដៃគូរ និងសមាជិកប្រមាណជាជិត២០០នាក់ #លទ្ឋផលសម្រេចបានរបស់សហគមន៍មានដូចខាងក្រោម: -ចាប់ផ្តើមបង្កើតដំបូងនៅខែសីហា ឆ្នាំ២០១២ មានសមាជិកសរុប៥៩នាក់,ស្រី២៩នាក់ និងមានទុនសរុប៣១លានរៀល -ក្នុងឆ្នាំ២០១៨ សហគមន៍មានមុខរបរសំខាន់ៗមាន២គឺឥណទានកសិកម្មខ្នាតតូច និងទិញលក់ស្រូវសរីរាង្គ ភាគហ៊ុនសរុប១៩១៦ហ៊ុន សមាជិក២១២នាក់ និងទុនសាច់ប្រាក់87,700,000រៀល #ឆ្នាំ២០១៨នេះសហគមន៍សាមគ្គីម្លូព្រៃជាយដែនបានលក់ស្រូវសរីរាង្គអោយក្រុមហ៊ុនអេមរុរ៉ាយបានជាង៩ពាន់តោន #ចំណូលសរុបប្រចាំឆ្នាំបានចំនួន75,434,600រៀល(ឥណទាន 20,274,600រៀល. ស្រូវសរីរាង្គ 55,160,000រៀល) #ចំណាយសរុបប្រចាំឆ្នាំ39,584,100រៀល(ឥណទាន5,284,100រៀល. ស្រូវសរីរាង្គ39,584,100រៀល) #ចំណេញប្រចាំឆ្នាំ២០១៨ បានសរុប35,850,500រៀល #ប្រាក់ភាគលាភសមាជិកបាន4,100រៀល/ហ៊ុន