កម្មវិធីASPIRE ចូលរួមប្រជុំប្រចាំខែក្រុមកសិករផលិតដើម្បីទីផ្សារ និងចុះប្រឹក្សាបច្ចេកទេសផ្នែកទីផ្សារ និងផ្នែកផលិតកម្មដល់ក្រុមកសិករនៅស្រុករវៀង
ចេញ​ផ្សាយ ២៥ មករា ២០១៩
227

ស្រុករវៀង ខេត្តព្រះវិហារ៖ នៅថ្ងៃទីព្រហស្បតិ៍៤រោច ខែបុស្ស ឆ្នាំច សំរឹទ្ទស័ក ពស២៥៦២ ត្រូវនឹងថ្ងៃទី២៤ ខែមករា ឆ្នាំ២០១៩ មន្ត្រីការិយាល័យផែនការ គណនេយ្យ ដែលទទួលបន្ទុកផ្នែកទីផ្សារនៃមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ខេត្តព្រះវិហារ និងលោកទីប្រឹក្សាផ្នែកទីផ្សាររបស់កម្មវិធីASPIRE និងមន្ត្រីការិយាល័យផ្សព្វផ្សាយកសិកម្ម សហការជាមួយការិយាល័យកសិកម្មស្រុករវៀង បានចូលរួមប្រជុំប្រចាំខែក្រុមកសិករផលិតដើម្បីទីផ្សារ និងចុះប្រឹក្សាបច្ចេកទេសផ្នែកទីផ្សារ និងផ្នែកផលិតកម្ម ដែលមានគោលបំណង: 1/ តាមដាន និងគាំទ្រសកម្មភាពផលិតកម្មរបស់ក្រុមដែលបានអនុវត្ត 2/ ការរៀបចំផែនការផលិតបន្លែ និងចិញ្ចឹមមាន់ 3/ ការរៀបចំផែនការទីផ្សារ 4/ ការពិភាក្សាលើបញ្ហាប្រឈមផ្សេងៗ និងរៀបចំផែនការបន្ត នៅភូមិខ្នារ និងភូមិសំរឹត ឃុំរតន: និងនៅភូមិ កំពត ឃុំរហ័ស ស្រុករវៀង ខេត្តព្រះវិហារ គាំទ្រដោយកម្មវិធីASPIRE។

ចំនួនអ្នកចូលទស្សនា
Flag Counter