ខេត្តព្រះវិហារ៖នៅព្រឹកថ្ងៃចន្ទ ៨ រោច ខែបុស្ស ឆ្នាំចសំរឹទ្ធិស័ក ពុទ្ធសករាជ ២៥៦២ត្រូវនឹងថ្ងៃទី២៨ ខែមករា ឆ្នាំ២០១៩ បានចូលរួម ប្រជុំជាមួយក្រុមសវនកម្មផ្ទៃក្នុងដែលដឹកនាំដោយលោក ឡោ សេង អនុប្រធាននាយកដ្ឋានសវនកម្ម នៃក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ដោយមានការអញ្ជើញចូលរួមពីលោក ពឹង ទ្រីដា ប្រធានមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ខេត្តព្រះវិហារ,អនុប្រធានមន្ទីរ,នាយខ័ណ្ឌ/នាយផ្នែករដ្ឋបាលព្រៃឈើ,នាយខ័ណ្ឌ/នាយរងខ័ណ្ឌរដ្ឋបាលជលផល,ប្រធាន/អនុប្រធាន និងមន្រ្តីការិយាល័ក្រោមឱវាទមន្ទីរទាំងអស់សរុបចំនួន៣៥នាក់,ស្រី០៨នាក់ ។ គោលបំណង: ដើម្បីពិនិត្យលើផែនការសវនកម្មផ្ទៃក្នុងឆ្នាំ២០១៩ និងបណ្តាឆ្នាំពាក់ព័ន្ធរបស់មន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ខេត្តព្រះវិហារ ។