ព្រះវិហារ៖ នៅព្រឹកថ្ងៃទី ២៩ ខែ មករា ឆ្នាំ ២០១៩ នេះនៅសាលាស្រុក រវៀង ខេត្តព្រះវិហារបានប្រារព្វពិធីអបអរសាទរខួបលើកទី៤០ ជ័យជំនះ៧ មករា ១៩៧៩ ២០១៩ ក្រោម អធិបតីភាព ឯកឧត្ដម គុយ ម៉ារ៉ាឌី ជាប្រធានក្រុមការងារថ្នាក់ជាតិចុះជួយខេត្តព្រះវិហារ ដែលមានការអញ្ជើញចូលរួមពីសំណាក់ លោក ជំទាវ ខូយ ប៊ុនថាន ក្រុមព្រឹក្សាខេត្តព្រះវិហារនិងលោក ព្រឹង ទ្រីដា ប្រធានការងារថ្នាក់ខេត្តចុះជួយស្រុករវៀង ព្រមទាំងថ្នាក់ដឹកនាំមន្ត្រីរាជការ កងកំលាំងប្រដាប់អាវុធទាំងបីប្រភេទ សិស្សានុសិស្ស ប្រជាពលរដ្ឋប្រមាណ១ពាន់នាក់ បានអញ្ជើញចូលរួមផងដែល។
ឯកឧត្តម គុយម៉ារ៉ាឌី បានមាន ប្រសាសន៍ថា៖ ប្រជាពលរដ្ឋកម្ពុជាធ្លាប់ឆ្លងកាត់ការប្រែប្រួលរបបនយោបាយជាច្រើនដំណាក់កាល តែរបបដែលធ្វើ ឲ្យពួកគាត់ចងចាំមិនអាចបំភ្លេចបាននោះ គឺរបប ៣ ឆ្នាំ ៨ ខែ ២០ ថ្ងៃ របស់ប្រល័យពូជសាសន៍ ប៉ុល ពត អៀង សារី ខៀវ សំ ផន។ហើយបងប្អូនប្រជាពលរដ្ឋបានចងចាំជានិច្ចនៅថ្ងៃរំដោះ៧ ខែមករា ឆ្នាំ១៩៧៩ បានរំដោះឲរួចផុតពីរបបប្រល័យពូជសាសន៍ដ៏យុងខ្នងឲមានសេរីភាពពេញបរិបូរ៍រហូតមកដល់បច្ចុប្បន្ននេះ ដោយចាប់ពីបាតដៃទទេរហូតដល់មានការរីកចំរើនគួរឲកត់សំគាល់ ផ្លូវថ្នល សាលារៀន វត្តអារាម រមណីដ្ឋាននិងហិដ្ឋារចនាសម្ព័ន្ធនានាជាច្រើនទៀតផងដែល។ហើយយើងទាំងអស់គ្នាបានចងចាំជានិច្ចនូវរបបប្រល័យពូជសាសន៍ ប៉ុល ពត អៀងសារី ខៀវ សំផននាឱកាស់នោះ ដែលប្រជាពលរដ្ឋរស់នៅក្នុងសម័យនោះបានចងចាំមិនភ្លេច នៅការប្រើកំលាំងហួសដែនកំណត់ ប្រើទារុណកម្មបង្អត់អាហារ បែកបាក់ប្រពន្ធកូន បិតសិទ្ទិសេរីភាព សម្លាប់អ្នកចេះដឹង ជាដើម។ល។ ហើយឯកឧត្តមបានបន្តថា៖ បងប្អូនប្រជាពលរដ្ឋក៏ដូចជាមន្ត្រីរាជកា ត្រូវយល់ដឹងនៅនបាយនានាមួយចំនួន ជាសវៀងការគិតខុសនាំឲមានហេតុការអាក្រកកើតឡើង ដូចរបបប្រល័យពូជសាសន៍៣ឆ្នាំ៨ខែ២០របស់លោកប៉ុលពត។តែដោយសារឃើញនៅផលវិបាករបស់បងប្អូនប្រជាពលរដ្ឋទើបមានចលនាតស៊ូរ បានរំដោះប្រជាពលរដ្ឋឲរួចផុតពីរបប៣ឆ្នាំ៨ខែ២០ថ្ងៃ នៅថ្ងៃទី៧ មករា ១៩៧៩ ហេតុដូចនេះហើយទើបរាជ្យរដ្ឋាភិបាលលើកយកថ្ងៃ៧ មករា មករំលឹកដឹងគុណនិងគោរពវិញ្ញាណខណ្ឌបុព្វបុរសនិងប្រជាជនដែលបានស្លាប់ក្នុងសម័យនោះ។
ប្រជាពលរដ្ឋបានសម្តែងនូវការចងកំហឹង ដល់ទិដ្ឋភាព១ដ៏សែនឈឺចាប់មិនអាចបំភ្លេចបាននាសម័យរបបអាវខ្មៅដ៏សែនអាក្រកយុងខ្នងនោះឡើយ។ ហើយនៅក្នុងរបបនោះប្រជាពលរដ្ឋ ពួកគាត់សុំត្រឹមតែរស់រៀនមានជីវិត ដោយ មិនចង់បានអ្វីទាំងអស់ ព្រោះនៅសម័យនោះសូម្បីតែជីវិតក៏មិនដឹងថា ថ្ងៃស្អែកត្រូវគេសម្លាប់ ឬអត់នោះទេ។ ហើយពួកគាត់ជាច្រើនមានការព្រាត់ប្រាស់ប្រពន្ធ កូន បងប្អូន ម្ដាយ ឪពុក ។
ប្រជាពលរដ្ឋម្នាក់នៅក្នុងស្រុកេវៀងខេត្តព្រះវិហារបានសម្ដែងនៅការព្រួយបារម្មណ៍នាសម័យនោះថា៖ ដោយរាល់យប់ឬថ្ងៃពួកគាត់តែងតែលើកដៃសំពះ ហើយនិយាយដោយក្តុកក្តួលតិចៗថា បើមានអ្នកណាមកជួយស្រោចស្រង់ជីវិតរបស់ពួកគាត់នៅពេលនោះ ពួកគាត់ នឹងមិនអាចបំភ្លេចនៅគុណនោះឡើយ ។ ប្រជាពលរដ្ឋដែលបានឆ្លងកាត់សម័យ១នោះ អស់រយៈពេល៤០ឆ្នាំកន្លងមកនេះ ពួកគាត់ពុំដែល ភ្លេចនូវគុណថ្ងៃ ៧ មករា នោះឡើយ។ ហើយចាប់ពីថ្ងៃនោះមកទើបប្រទេសកម្ពុជា និងពលរដ្ឋកម្ពុជាមានសិទ្ធិធ្វើ បុណ្យទានតាមទំនៀមទម្លាប់ ប្រពៃណី និងសាសនា។ ក្នុងនោះថ្ងៃជ័យជំនះនេះ បានប្តូរមកវិញទាំងសិទ្ធិ និងសេរីភាព ផ្តល់ជីវិតទី២សារជាថ្មីមកម្តងទៀត និងបានផ្តល់មកវិញនៅការធ្វើដំណើរគ្រប់ទីកន្លែង ការហូបចុកបានគ្រប់គ្រាន់ ព្រមទាំងអាចបង្កបង្កើនផលទៅ តាមលទ្ធភាពរាងៗខ្លួន ជាពិសេស សមិទ្ធផលនៃការអភិវឌ្ឍលើគ្រប់វិស័យសព្វថ្ងៃទាំងនៅទីក្រុង និងទីជនបទ ដែលមានទាំងហេដ្ឋារចនាសម្ព័ន្ធ ផ្លូវថ្នាល់ ប្រព័ន្ធធារាសាស្រ្ត អគ្គិសនី គឺបានកើតចេញពីថ្ងៃ៧មករា ទាំងអស់ បើគ្មានថ្ងៃ៧ មករា ឆ្នាំ១៩៧៩ ក៏គ្មានថ្ងៃនេះដែរ។