ប្រធាននាយដ្ឋានអភិវឌ្ឍន៍សហគមន៍កសិកម្ម ចុះពិនិត្យ និងស្វែងយល់ នៃដំណើរការ និងសកម្មភាពការងាររបស់សហភាពសហគមន៍កសិកម្ម ព្រះវិហារមានជ័យ
ចេញ​ផ្សាយ ៣០ មករា ២០១៩
202

ខេត្តព្រះវិហារ៖ថ្ងៃអង្គារ ទី២៩ ខែមករា ឆ្នាំ២០១៩ នាយកដ្ឋានអភិវឌ្ឍន៍សហគមន៍កសិកម្ម ដឹកនាំដោយលោក ជា សាំងដូណា ប្រធាននាយដ្ឋានអភិវឌ្ឍន៍សហគមន៍កសិកម្ម សហការជាមួយការិ.អភិវឌ្ឍ៍សហគមន៍កសិកម្ម នៃមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ខេត្តព្រះវិហារ ចុះពិនិត្យ និងស្វែងយល់ នៃដំណើរការ និងសកម្មភាពការងាររបស់សហភាពសហគមន៍កសិកម្ម ព្រះវិហារមានជ័យ ដែលមានទីតាំងនៅក្នុងសង្កាត់កំពង់ប្រណាក ក្រុងព្រះវិហារ ខេត្តព្រះវិហារ។ ##សហភាពសហគមន៍កសិកម្មព្រះវិហារមានជ័យជាសហភាពសហគមន៍កសិកម្មដំបូងគេបង្អស់ នៅក្នងព្រះរាជាណាចក្រកម្ពុជា ដែលបានចុះបញ្ជីស្របច្បាប់ដោយក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទនៅថ្ងៃទី១៩ ខែកក្កដា ឆ្នាំ២០១៦ មានសមាជិកចំនួន២៥សហគមន៍កសិកម្ម។ ##សកម្មភាពរបស់សហភាពនាពេលបច្ចុប្បន្នមាន: -គាំទ្រសមាជិកផលិត ផ្គត់ផ្គង់ស្រូវសរីរាង្គ -គាំទ្រសមាជិកផលិត ផ្គត់ផ្គង់ស្រូវFair-Trade -ផ្តល់ឥណទានកសិកម្មខ្នាតតូចដល់សមាជិក -ទិញជីសរីរាង្គរួមគ្នា ##នៅឆ្នាំ២០១៨ សហភាពបានគាំទ្រសហគមន៍ដែលជាសមាជិកខ្លួនលក់ស្រូវអោយក្រុមហ៊ុនឯកជន អេមរុរ៉ាយ និង ក្រុមហ៊ុន ស៊ិកនេតឈ័រអហ្វអេស៊ា បានចំនួន8,492.94តោន

ចំនួនអ្នកចូលទស្សនា
Flag Counter