ស្រុកសង្គមថ្មី ខេត្តព្រះវិហារ៖ ថ្ងៃទី 30/01/2019 សហគមន៌កសិកម្មរណសិរ្សព្រះខ័នអភិវឌ្ឍ បានរៀបចំមហាសន្និបាតបូកសរុបលទ្ឋផលការងារប្រចាំឆ្នាំ2018 និងលើកផែនការសកម្មភាព 2019 ។សហគមន៌មានសមាជិកចំនួន 136គ្រួសារ (ស្ត្រី 108នាក់) មកពីភូមិចំនួន 4 មាន៖ ភូមិត្រពាំងរាំង ភូមិតាសែងស្វាយ ភូមិតាសែងកណ្តាល និងភូមិតាសែងជើង នៃឃុំរណសិរ្ស ស្រុកសង្គមថ្មី ខេត្តព្រះវិហារ។
មុខរបរសំខាន់ៗសហគមន៌ក្នុងឆ្នាំ2018 មាន ធ្វើឥណទានសាច់ប្រាក់ដល់សមាជិក និងអនុវត្តកសិកម្មតាមកិច្ចសន្យាលក់ស្រូវជូនក្រុមហ៊ុន AMRU Rice.
បច្ចប្បន្នសហគមន៌មានទុនសរុប 100,300,000៛។