មន្ដ្រីមន្ទីរកសិកម្ម រុក្ខាប្រមាញ់និងនេសាទខេត្តព្រះវិហារ ចុះបណ្តុះបណ្តាលគម្រោងChain II
ចេញ​ផ្សាយ ៣១ មករា ២០១៩
216
ខេត្តព្រះវិហារ ស្រុករវៀង ថ្ងៃព្រហស្បតិ៍្ត​ ១១រោច ខែបុស្ស ឆ្នាំច សំរឹទ្ធិស័ក ព.ស ២៥៦២ ត្រូវនឹងថ្ងៃទី៣១​ខែមករា ឆ្នាំ២០១៩ មន្រ្តីការិយាល័យក្សេត្រសាស្ត្រ​ និងផលិតភាពកសិកម្ម​នៃមន្ទីរកសិកម្ម​ រុក្ខាប្រមាញ់​ ​និងនេសាទខេត្តព្រះវិហារ​ បានសហការជួយមួយអង្គកាអនុផលព្រៃឈេី​ ប្រចាំស្រុករវៀង​ បានចុះបណ្ដុះបណ្ដាល​ និងគាំទ្របច្ចេកទេសដាំបន្លែ និងដោះស្រាយបញ្ហាកំពុងជួបប្រទះ ព្រមទាំងធ្វើការបង្ហាញអំពីវិធានការនៃការផលិត​ ការប្រេីប្រាស់ថ្នាំកសិកម្ម ជីកសិកម្ម និងការការពារសត្វល្អិតចង្រៃដែលកើតមានលើដំណាំបន្លែស្របតាមសំណើរមន្រ្តីB2B នៅភូមិអន្លុង់ស្វាយ ឃុំរហ័ស ស្រុករវៀង ខេត្តព្រះវិហារ​ ដែលគាំទ្រសកម្មភាពនេះដោយគម្រោងសាកវប្បកម្ម​ ដំណាំបន្លែ​ និងឈេីហូបផ្លែនៅកម្ពុជា​ វគ្គ២(CHAIN II)
ចំនួនអ្នកចូលទស្សនា
Flag Counter