លោកប្រធានមន្ទីរកសិម្ម រុក្ខាប្រមាញ់ និងនេសាទ ខេត្តព្រះវិហារ ចូលរួមពិធីតែងតងនិងប្រគល់ភារកិច្ចជូនមន្ត្រីរាជការក្រសួងកសិកម្ម រុក្ខាប្រមាញ់និងនេសាទ
ចេញ​ផ្សាយ ០១ កុម្ភៈ ២០១៩
378
រាជធានីភ្នំពេញ:នាព្រឹកថ្ងៃព្រហស្បតិ៍ ១១រោច ខែបុស្ស ឆ្នាំច សំរឹទ្ធិស័ក ព.ស ២៥៦២ ត្រូវនឹងថ្ងៃទី៣១ ខែមករា ឆ្នាំ ២០១៩ នៅទីស្តីការក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ មានរៀបចំពិធីប្រកាសចូលកាន់តំណែងមន្ត្រីរាជការ ក្រោមអធិបតីភាពឯកឧត្តមរដ្ឋមន្រ្តី វេង សាខុន និងមានការអញ្ជើញចូលរួមផងដែរពីសំណាក់ឯកឧត្តម លោកជំទាវថ្នាក់ដឹកនាំក្រសួង ប្រធានមន្ទីរទូទាំង ២៤ រាជធានី ខេត្ត លោក លោកស្រី អ្នកនាងកញ្ញា មន្ត្រីរាជការតំណាងមកពីគ្រប់អង្គភាពក្រោមឱវាទ។ បន្ទាប់ពីលោក គឹម សាវឿន តំណាងឱ្យមន្រ្តីដែលទើបត្រូវបានតែងតាំងថ្មីបានធ្វើការប្តេជ្ញាចិត្តរួចមក ឯកឧត្តមរដ្ឋមន្រ្តីបានធ្វើការសំណេះសំណាលជាមួយសមាជិក សមាជិកានៃអង្គពិធីអំពីផែនការ និងគោលនយោបាយអភិវឌ្ឍវិស័យកសិកម្មរបស់រាជរដ្ឋាភិបាល ក៏ដូចជារបស់ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ និងស្ថានការថ្មីៗរបស់ប្រទេសជាតិទាំងសេដ្ឋកិច្ច និងនយោបាយ។ ដោយឡែកការងារវិស័យកសិកម្ម ឯកឧត្តមរដ្ឋន្រ្តីបានធ្វើការបូកសរុបដោយសង្ខេមជូនអង្គពិធីជ្រាបអំពីស្ថានភាពនៃការវិវឌ្ឍន៍រីកចម្រើននៃវិស័យកសិកម្ម បញ្ញាប្រឈមដែលបានជួបប្រទះ រួមជាមួយយន្តការដោះស្រាយ។ល។ ហើយបញ្ហាទាំងអស់នេះ ទាមទារឱ្យថ្នាក់ដឹកនាំគ្រប់ជាន់ថ្នាក់ មន្ត្រីជំនាញគ្រប់អង្គភាពក្រោមឱវាទ ត្រូវបង្កើនការយកចិត្តទុកដាក់បង្កើនសមត្ថភាពជំនាញ និងលើកកម្ពស់ការទទួលខុសត្រូវ ជាពិសេសមន្ត្រីដែលនឹងចូលកាន់តំណែងថ្មីនាថ្ងៃនេះ។ ដើម្បីអនុវត្តន៍ភារកិច្ចឲ្យទទួលបានលទ្ធផលល្អប្រសើរ និងទទួលបានជោគជ័យ ឯកឧត្តមបានផ្តល់ អនុសាសន៍ចំនួន ១៦ ចំណុចសម្រាប់យកទៅធ្វើការដឹកនាំ និងអនុវត្តន៍។
ចំនួនអ្នកចូលទស្សនា
Flag Counter