ឯកឧត្តម អ៊ុន ចាន់ដា អភិបាលខេត្តព្រះវិហារ ចូលរួមដឹកនាំកិច្ចប្រជុំជំរុញការចុះបញ្ជីសម្បទានដីសេដ្ឋកិច្ចក្នុងខេត្តព្រះវិហារ
ចេញ​ផ្សាយ ០១ កុម្ភៈ ២០១៩
224
ខេត្តព្រះវិហារ:នៅព្រឹកថ្ងៃសុក្រ ១២ រោច ខែបុស្ស ឆ្នាំច សំរឹទ្ធិស័ក ពុទ្ធសករាជ ២៥៦២ ត្រូវនឹងថ្ងៃទី១ ខែកុម្ភៈ ឆ្នាំ២០១៩ នៅសាលប្រជុំសាលាខេត្តព្រះវិហារ បានរៀបចំកិច្ចប្រជុំដើម្បីពិនិត្យឡើងវិញ​ និងជំរុញក្នុងការចុះបញ្ជីដីរដ្ឋរបស់ក្រុមហ៊ុនសម្បទានដីសេដ្ឋកិច្ច ក្រោមធិបតីភាពឯកឧត្តម អ៊ុន ចាន់ដា អភិបាលខេត្តព្រះវិហារ ដោយមានការអញ្ជើញចូលរួមពីឯកឧត្តមអភិបាលរងខេត្ត,លោកប្រធានមន្ទីរ/អនុប្រធានមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ខេត្តព្រះវិហារ,នាយខ័ណ្ឌ/នាយផ្នែក/សង្កាត់រដ្ឋបាលព្រៃឈើខេត្តព្រះវិហារ,លោកប្រធានមន្ទីរដែនដី,លោកប្រធានការិយាល័យ/មន្រ្តីការិយាល័យក្រោមឱវាទមន្ទីរ និងតំណាងក្រុមហ៊ុនសម្បទានដីសេដ្ឋកិច្ចដែលមិនបានចុះបញ្ជីដីរដ្ឋផងដែរ សរុបមានចំនួន៣០នាក់ ។
ចំនួនអ្នកចូលទស្សនា
Flag Counter