ចេញផ្សាយ ០៣ កុម្ភៈ ២០១៩
252
ស្រុកជាំក្សាន្ត ខេត្តព្រះវិហារ:
ថ្ងៃសៅរ៍១៣រោច ខែបុស្ស ឆ្នាំច សំរឹទ្ធិស័ក ព.ស ២៥៦២ ត្រូវនឹងថ្ងៃទី០២ ខែកុម្ភៈ ឆ្នាំ២០១៩ មន្រ្តីការិយាល័យរដ្ឋ-បុគ្គលិក នៃមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ខេត្ត្ពព្រះវិហារ បានចុះប្រឹក្សាបច្ចេកទេសដាំបន្លែ និងដោះស្រាយបញ្ហាកំពុងជួបប្រទះ វិធានការនៃការប្រើប្រាស់ថ្នាំកសិកម្ម ជីកសិកម្ម និងការការពារសត្វល្អិតចង្រៃដែលកើតមានលើដំណាំបន្លែស្របតាមសំណើររបស់មន្រ្តីB2B នៅភូមិទឹកក្រហម ឃុំទឹកក្រហម ស្រុកជាំក្សាន្ដ ខេត្តព្រះវិហារ ដែលមានអ្នកចូលរួមចំនួន១២នាក់ ស្រី១២នាក់ គាំទ្រដោយគម្រោងសាកវប្បកម្មបន្លែ និងផ្លែឈើកម្ពុជាឈេន(CHAIN)។