ចេញផ្សាយ ០៤ កុម្ភៈ ២០១៩
262
ខេត្តព្រះវិហារ:មន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ខេត្តព្រះវិហារ បានសហការជាមួយគម្រោងបន្លែ និងផ្លែឈើកម្ពុជា (ឈេន) ដោយអនុវត្តន៍លើស្រុកគោលដៅចំនួន ០៨ ស្រុក ៤១ ឃុំ ៦០ ភូមិ ក្នុងខេត្តព្រះវិហារ។ ក្នុងឆ្នាំ ២០១៨ នេះ មន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ខេត្តព្រះវិហារ មានក្រុមកសិករសរុបចំនួន ៦១ ក្រុម ដោយក្នុងនោះក្រុមដាំបន្លែអាជីពចំនួន ០៦ ក្រុម ក្រុមដាំបន្លែ ពាក់កណ្តាលអាជីពចំនួន ៣០ ក្រុម និងក្រុមដាំហូបចំនួន ២៥ ក្រុម។ គិតមកដល់ត្រឹមថ្ងៃ ១៥ ខែធ្នូ ឆ្នាំ ២០១៨ នេះកសិករទទួលផលក្នុងគម្រោងសរុបមានចំនួន ១,៤០១ នាក់ ក្នុងនោះ បុរស់ ២៧៥ និង ស្រ្តី ១,១២៦ នាក់ ដោយមានស្រ្តីជាមេគ្រួសារ ១០៩ នាក់។ មន្ត្រីមន្ទីរកសិកម្ម អនុវត្តសកម្មភាព បណ្តុះបណ្តាលចំនួន ៤៦៤ វគ្គ ដោយមានអ្នកចូលរួមសរុប ចំនួន ៧,០០៧ នាក់ ក្នុងនោះអ្នកចូលរួមជាសមាជិកបុរស់ចំនួន ១,១២៥ នាក់ អ្នកចូលរួមជាសមាជិកស្រ្តី ៤,៧៩១ នាក់ អ្នកចូលរួមបុរស់មិនមែនជាសមាជិកចំនួន ១៨៤ នាក់ និង អ្នកចូលរួមជាស្រ្តី មិនមែនជាសមាជិក ចំនួន ៨៦៩ នាក់ ដៃគូរអនុវត្តន៍គម្រោង ៣១ នាក់ អ្នកប្រមូលទិញបន្លែ ០៣ នាក់ និងអ្នកផ្គត់ផ្គង់សម្ភារកសិកម្ម ចំនួន ០៤ ដេប៉ូ។
នៅក្នុងឆ្នាំ ២០១៨ នេះមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្តព្រះវិហារ មានពិសោធន៍ចំនួន ២៥ ក្នុងនោះ នៅរដូវប្រាំង ១៥ បង្ហាញ និង ១០ បង្ហាញ នៅរដូវវស្សា។ មន្ទីរបានផ្តល់សម្ភារបង្ហាញ រួមមាន គ្រាប់ពូជ ប្រព័ន្ធដំណក់ទឹក កៅស៊ូគ្របរង ជីទ្រាប់បាត ទ្រើង ត្រេបណ្តុះកូន រួមសម្ភារមួយចំនួនទៀត ហើយមន្ត្រីបន្តគាំទ្របច្ចេកទេសដល់កសិករផងដែរ។
មន្ត្រីសម្របសម្រួលទីផ្សារ មន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្តព្រះវិហារមានមន្ត្រីសម្របសម្រួលទីផ្សាររបស់គម្រោងឈេនបានចុះបណ្តុះបណ្តាល និងផ្សារភ្ជាប់ទីផ្សារបន្លែ ចំនួន ១៦៦ ដង/វគ្គ។
មន្ត្រីសម្របបច្ចេកទេសនៃមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្តព្រះវិហារបានចុះបណ្តុះបណ្តាល និងគាំទ្រដល់ក្រុមកសិករផលិតបន្លែចំនួន ២៩៨ ដង/វគ្គ។
II. បញ្ហាប្រឈម
• កសិករមានផ្ទៃដីដាំដុះខ្នាតតូច ដែលមិនអាចផលិតបន្លែដើម្បីផ្គត់ផ្គង់តាមតម្រូវការទីផ្សា ឲ្យបានពេញមួយឆ្នាំ។
• ការធ្វើផែនការអាជីវកម្មតាមក្រុម ជារឿងថ្មីមួយសម្រាប់កសិករ ដែលពួកគាត់មិនទាន់បានដាំទៀងទាត់ តាមផែនការអាជីវកម្ម នៅឡើយទេ
• នៅរដូវប្រាំងក្រុមគោលដៅខ្វះខាតទឹកស្រោចស្រពបន្លែ
III. សរុបលទ្ធផល
• មន្ទីរមានក្រុម សរុប ៦១ ក្រុម (អាជីព ០៦ ក្រុម ពាក់កណ្តាលអាជីព ៣០ និងក្រុម ដាំហូប ២៥ )
• បានធ្វើពិសោធន៍បង្ហាញ ២៥
• បានធ្វើពិពណ៌ថ្នាកខេត្ត ០១ លើក
• បានធ្វើភាពជាដៃគូរជាមួយវិស័យសាធារណក្នុងខេត្តចំនួន 0១ ដង និងថ្នាក់ជាតិចំនួន 0១ ដង
• ទទួលគណប្រតិភូអគ្គកសិកម្ម (GDA) ម្ចាស់ជំនួយ SDC និង SNV មកទស្សនកិច្ចចំនួន 0៣ ដង
• បង្កើតក្រុមបណ្តុំផលិតបន្លែចំនួន 0២
• បានបញ្ជូនមន្ត្រីចូលរួមវគ្គបណ្តុះបណ្តាលក្នុងនឹងក្រៅខេត្តចំនួន ០៨ វគ្គ
• បានរៀបចំប្រជុំដៃគូរអនុវត្តន៍របស់គម្រោងឈេនប្រចាំឆ្នាំ ២០១៨ ចំនួន ០១ ដង