នៅព្រឹកថ្ងៃព្រហស្បតិ៍ ខែមាឃ ឆ្នាំច សំរឹទ្ធស័ក ព.ស ២៥៦២ ត្រូវនឹងថ្ងៃទី០៧ ខែកុម្ភ: ឆ្នាំ២០១៩ លោក ស្រ៊ុន បូរិន្ទ អនុប្រធានមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ខេត្តព្រះវិហារ និងការិយាល័យផ្សព្វផ្សាយកសិកម្ មបានជួបសំណេះសំណាលជាមួយនិស្សិតមកពីសាកលវិទ្យាល័យភូមិន្ទភ្នំពេញ ដែលចុះមកបំពេញកម្មសិក្សាស្រាវជ្រាវនៅក្នុងខេត្តព្រះវិហារ ដែលមានចូលរួមចំនួន១៥នាក់ ស្រី០៦នាក់ ដែលស្ថិតនៅសាលប្រជុំមន្ទីកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ខេត្តព្រះវិហារ ។