ប្រធានមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ខេត្តព្រះវិហារ ចូលរួមសន្និបាតសហគមន៍កសិកម្មរំដួលសាម្គ្គីម្លូព្រៃ
ចេញ​ផ្សាយ ១៦ កុម្ភៈ ២០១៩
245
ខេត្តព្រះវិហារ:ថ្ងៃសៅ ១២កើត ខែមាឃ ឆ្នាំច សំរឹទ្ឋស័ក ព.ស២៥៦២ ត្រូវនឹងថ្ងៃទី១៦ ខែកុម្ភៈ ឆ្នាំ២០១៩ មន្រ្តីការិ.អភិវឌ្ឍន៍សហគមន៍កសិកម្ម នៃមន្ទីរកិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្តព្រះវិហារ បានអមដំណើរ លោកប្រធានមន្ទីរ ចូលរួមមហាសន្និបាតប្រចាំឆ្នាំ២០១៨ និងសម្របសម្រួលការបោះឆ្នោតជ្រើសរើសថ្នាក់ដឹកនាំសហគមន៍កសិកម្មអណត្តិថ្មី សម្រាប់ដឹកនាំសហគមន៍កសិកម្មរំដួលសាមគ្គីម្លូព្រៃពីរ ដែលមានអ្នកចូលរួមសរុប២២០នាក់។ ##លទ្ឋផលប្រចាំឆ្នាំ២០១៨ និងអង្គមហាសន្និបាតសម្រេចមានៈ -សហគមន៍មានសមាជិកសរុប២៦៦នាក់ ស្រី១២៦នាក់ ស្មើនឹង៣៦២១ភាគហ៊ុន មកពីភូមិបុស្ស និងភូមិប្រើសក្អក នៃឃុំម្លូព្រៃពីរ ស្រុកឆែប ខេត្តព្រះវិហារ។ -មុខរបរមាន ឥណទានកសិកម្មខ្នាតតូច និងទីផ្សារស្រូវសរីរាង្គ(ស្រូវស)តាមកិច្ចសន្យាលក់អោយក្រុមហ៊ុនSoA -ដើមទុនសរុប 142,543,600៛ -លក់ស្រូវអោយក្រុមហ៊ុនបានចំនួន492.874តោន លើកុងត្រាចំនួន639.8តោន -រកចំណូលបានសរុប39,126,700៛ -ចំណាយប្រចាំឆ្នាំសរុប9,045,000៛ -ចំណេញសរុបមិនទាន់បានបែងចែក30,081,700៛(២១០០៛/ហ៊ុន)
ចំនួនអ្នកចូលទស្សនា
Flag Counter