ប្រធានមន្ទីរកសិកម្មរុក្ខាប្រមាញ់និងនេសាទ ខេត្តព្រះវិហារចូលរួមសន្និបាតប្រចាំឆ្នាំសហគមន៍កសិកម្មត្បែងពីរសាមគ្គីរីកចម្រើន
ចេញ​ផ្សាយ ១៩ កុម្ភៈ ២០១៩
247
ថ្ងៃចន្ទ ១៤កើត ខែមាឃ ឆ្នាំច សំរឹទ្ធិស័ក ព.ស ២៥៦២ ត្រូវនឹងថ្ងៃទី១៨ ខែកុម្ភៈ ឆ្នាំ២០១៩ លោកប្រធានមន្ទីរកសិកម្ម រុក្ខាប្រមាញ់និងនេសាទ រួមទាំងមន្រ្តីការិយាល័យអភិវឌ្ឍន៍សហគមន៍កសិកម្ម នៃមន្ទីរកសិកម្ម រុក្ខាប្រមាញ់និងនេសាទខេត្តព្រះវិហារ បានចូលរួមសន្និបាតប្រចាំឆ្នាំសហគមន៍កសិកម្មត្បែងពីរសាមគ្គីរីកចម្រើននិងសម្របសម្រួលការបោះឆ្នោតជ្រើសរើសថ្នាក់ដឹកនាំសហគមន៍កសិកម្ម លទ្ធផលដែលទទួលបាន÷ សហគមន៍មានសមាជិកសរុប 127 នាក់,ស្រី 86 នាក់ មានភាគហ៊ុនសរុប 3524 ហ៊ុន ក្នុង1 ហ៊ុន20,000 ៛ មានដើមទុនសរុប 196,243,600៛ ,ប្រាក់ចំណូលដុលសរុប 18,441,800៛ ,ប្រាក់ចំណាយរដ្ឋបាលសរុប 5,807,300៛ ,ប្រាក់ចំណេញសុទ្ធ 12,634,500៛ ,ប្រាក់ភាគលាភសមាជិក1075៛/ហ៊ុន ក្នុងការអនុវត្តផលិតកម្មកសិកម្មតាមកិច្ចសន្យាឆ្នាំ2018នេះសហគមន៍បានកុងត្រាលក់ស្រូវសរីរាង្គចំនួន632,000kgក្នុងសមាជិក120គ្រួសារ លក់ស្រូវសរុបបាន223,416kg ចំពោះដំឡូងមីសរីរាង្គមានសមាជិក49គ្រួសារ ចំនួនកុងត្រា1000តោន លក់បាន14តោន និងចន្ទីសរីរាង្គមានសមាជិក35គ្រួសារ កុងត្រា10តោន សកម្មភាពកំពុងប្រមូលទិញស្តុកទុកក្នុងឃ្លាំង សន្និបាតនេះមានអ្នកចូលរួមសរុប80នាក់,ស្រី58នាក់។
ចំនួនអ្នកចូលទស្សនា
Flag Counter