លោកប្រធានមន្ទីរកសិម្ម រុក្ខាប្រមាញ់ និងនេសាទ ខេត្តព្រះវិហារ បានផ្ដល់ថវិការបស់សមាគមន៍មិត្តបុគ្គលិកកសិកម្ម កម្ពុជា ឧបត្ថម្ភសពលោក តូច ឈិន អតីតមន្ដ្រីមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ខេត្តព្រះវិហារ
ចេញ​ផ្សាយ ២២ កុម្ភៈ ២០១៩
180

ក្រុងព្រះវិហារ ខេត្តព្រះវិហារ៖ថ្ងៃសុក្រ ៣រោច កើត ខែមាឃ ឆ្នំាំច សំរឹទ្ធស័ក ព.ស.២៥៦២ ត្រូវនឹងថ្ងៃទី២២ ខែកុម្ភៈ ឆ្នាំ២០១៩​ នៅភូមិស្រះឈូក សង្កាត់កំពង់ប្រណាក​ ក្រុងព្រះវិហារ ខេត្តព្រះវិហារ ក្រុមការងាររបស់មន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ខេត្តព្រះវិហារ ដឹកនាំដោយ លោក ពឹង ទ្រីដា មន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ខេត្តព្រះវិហារ និងជាប្រធានសមាគមន៍មិត្តបុគ្គលិកកសិកម្មកម្ពុជាសាខាមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ខេត្តព្តះវិហារ បានយកថវិកាឧបត្ថម្ភសមាគមន៍មិត្តបុគ្គលិកកសិកម្មកម្ពុជា  ជូនលោកស្រី មៀច ផុន ភរិយាសពលោក តូច ឈិន ដែលបានទទួលមរណភាពនៅថ្ងៃអាទិត្យ ៨រោច ខែមិគិសិរ ឆ្នំាំច សំរឹទ្ធស័ក ព.ស.២៥៦២ ត្រូវនឹងថ្ងៃទី៣០ ខែធ្នូ ឆ្នាំ២០១៨ ក្នុងជន្មាយុ ៦៦ឆ្នាំ ដោយរោគាពាធ។​ បន្ទាប់ពីជួបសំណេះសំណាល និងអានសាររំលែកទុក្ខរបស់ ឯកឧត្តមរដ្ឋមន្ត្រីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និង នេសាទ ដល់គ្រួសារសពរួចមក លោក ពឹង ទ្រីដា បានបើកលិខិតបណ្តាំរបស់លោក តូច ឈិន អានជូនក្រុមគ្រួសារទាំងអស់ បានទទួលស្ដាប់ បន្ទាប់មកលោកប្រធាន មន្ទីរបានប្រគល់ថវិកាឧបត្ថម្ភរបស់សមាគមន៍មិត្តបុគ្គលិកកសិកម្មកម្ពុជា ចំនួន ៦.០០០.០០០រៀល និងគ្រឿង ឧបភោគបរិភោគមួយចំនួន មី, ទឹកស៊ីអ៊ីវ, ទឹកត្រី, ត្រីខ, ផងដែរ។ បន្ទាប់មកលោកស្រី មៀច ផុន ត្រូវជាភរិយាសព និងក្រុមគ្រួសារទាំងអស់ បានថ្លែងអំណរគុណដល់ថ្នាក់ដឹកនាំ ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ថ្នាក់ដឹកនាំ មន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ខេត្តព្រះវិហារ និងមន្ដ្រីរាជការរបស់មន្ទីរទាំង អស់ដែលបានយកចិត្តទុកដាក់ លើសុខទុក្ខ និងជីវភាព របស់មន្ដ្រីថ្នាក់មូលដ្ឋានដែលកំពុងមានទុក្ខលំបាក និងបានជួយទាន់ពេលវេលា។

ចំនួនអ្នកចូលទស្សនា
Flag Counter